ក្រសួងសុខាភិបាលវៀតណាមបំផុសយុទ្ធនាការបង្ការប្រឆាំងមេរោគ zika និងគ្រុនឈាម
|
ក្រសួងសុខាភិបាលវៀតណាមបំផុសយុទ្ធនាការបង្ការប្រឆាំងមេរោគ zika និងគ្រុនឈាម |
(VOV)_នាព្រឹកថ្ងៃទី៥មិនា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីបំផុស
យុទ្ធនាការ៖ប្រជាជនកំចាត់មូស បង្ការប្រឆាំងវីរុស Zika និងគ្រុនឈាម។ នៅទីនេះ
មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានសន្យានឹងផ្គត់ផ្គង់គ្រប់សម្ភារះ ឧបករណ៍
ជាតិគីមី និងថ្នាំដើម្បីបំរើការងារពិនិត្យព្យាបាល និងបង្ការប្រឆាំងនៅមូលដ្ឋានសុខាភិបាល និងសហគមន៍។ តាមបណ្ឌិត Nguyen Huu Hung អនុប្រធានមន្ទីរ
សុខាភិបាលទីក្រុងហូជីមិញ បានអោយដឹងថា៖
“ ជំងឺគ្រុនឈាមនិង Zika មិនគ្រាន់តែទាមទារការទទួលខុសត្រូវរបស់ផ្នែក
សុខាភិបាលប៉ុណ្ណោះទេ ថែមទាំងការរួមសហការរវាងគ្រប់ស្ថាប័ន អង្គការនិងតំ
បន់ទៀតផង។ ពិសេសគឺតួនាទីរបស់ប្រជាជនក្នុងការងារកំចាត់មូសដោយខ្លួនឯងដែរ៕”