ក្រសួងហិរញ្ញវត្ថុត្រូវជម្រុញកំណែទម្រង់បែបបទរដ្ឋបាលពន្ធនិងគយ

ក្រសួងហិរញ្ញវត្ថុត្រូវជម្រុញកំណែទម្រង់បែបបទរដ្ឋបាលពន្ធនិងគយ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញត្រួតពិនិត្យការងារកំណែទម្រង់បែបបទរដ្ឋបាលនៅអគ្គនាយកដ្ឋានរដ្ឋករនិងគយ

(VOVworld)-នាថ្ងៃទី៣សីហានៅទីក្រុងហាណូយ គណៈបញ្ជាណែនាំកំណែទម្រង់
បែបបទរដ្ឋបាលរបស់រដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Truong
Hoa Binh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ស្តីពីការងារកែ ទម្រង់
បែបបទរដ្ឋបាល។ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោក Truong Hoa Binh មានអនុ
សាសន៍ថា ដើម្បីជម្រុញខ្លាំងថែមទៀតការងារកែទម្រង់បែបបទរដ្ឋបាល នាពេល
ខាងមុខ ក្រសួងហិរញ្ញវត្ថុត្រូវអនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់ភារកិច្ច ដែលបាន
រដ្ឋាភិបាលប្រគល់ជូនដើម្បីបន្តដោះស្រាយការលំបាកជួយប្រជាជន និងអង្គភាពអា
ជីវកម្ម។​ក្រសួងហិរញ្ញវត្ថុក៏គប្បីធ្វើទំនើបភាវូបនីយកម្ម អនុវត្ត បច្ចេកវិទ្យាព័ត៌មាន
ធានាតម្លាភាពនិងលើកកំពស់ការទទួលខុសត្រូវក្នុងនាមជា ស្ថាប័នរដ្ឋបាល។

        មុននោះ លោក Truong Hoa Binh រួមជាមួយក្រុមការងាររបស់រដ្ឋាភិបាល បាន
អញ្ជើញទៅត្រួតពិនិត្យការងារកែទម្រង់បែបបទរដ្ឋបាលនៅអគ្គនាយកដ្ឋាន រដ្ឋករនិង
សំណូមពរឲ្យផ្នែកពន្ធកែប្រែ និងធ្វើទំនើបភាវូបនីយកម្មបែបបទរដ្ឋបាល តាមទិស
សមស្របនឹងបទដ្ឋានអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ