ក្រសួងហិរញ្ញវត្ថុបំពេញ​យ៉ាង​ល្អ​នូវ​ភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋនៅឆ្នាំ ២០២៣

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទបូកសរុបការងារគ្រប់គ្រងការអនុវត្តភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋឆ្នាំ ២០២៣ និងផែនការអនុវត្តភារកិច្ចឆ្នាំ ២០២៤។ របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា តុល្យភាពថវិកាមជ្ឈឹមនិងថវិកាមូលដ្ឋាននៅគ្រប់ជាន់ថ្នាក់ត្រូវបានធានា។ 

គេរំពឹងថា នៅចុងឆ្នាំនេះ បំណុលសាធារណៈដែលនៅសល់នឹងមានចំនួនប្រហែល ៣៧% នៃផលិតផលក្នុងស្រុកសរុប(GDP) បំណុលរដ្ឋាភិបាលនៅសល់ប្រហែល ៣៤% នៃ GDP  ទាបជាងកម្រិតពិដាននិងកម្រិតព្រមានដែលរដ្ឋសភាបានកំណត់។ ការគ្រប់គ្រងតម្លៃនិងទីផ្សារក៏មានភាពស៊ីសង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្តែង ដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម រួមចំណែកក្នុងការគ្រប់គ្រងអតិផរណា ស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនការគ្រប់គ្រងរបស់រដ្ឋ សម្រាប់ទីផ្សារភាគហ៊ុន មូលបត្របំណុលសាជីវកម្ម និងការធានារ៉ាប់រង។

ក្រសួងហិរញ្ញវត្ថុបំពេញ​យ៉ាង​ល្អ​នូវ​ភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋនៅឆ្នាំ ២០២៣ - ảnh 1សន្និសីទបូកសរុបការងារគ្រប់គ្រងការអនុវត្តភារកិច្ចហិរញ្ញវត្ថុ និងថវិការដ្ឋឆ្នាំ ២០២៣ និងផែនការអនុវត្តភារកិច្ចឆ្នាំ ២០២៤។ ។ រូបថត៖ dangcongsan.vn

ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ “ ខ្ញុំជឿជាក់ ថាក្រសួងហិរញ្ញវត្ថុនឹងបន្តទទួលមរតកនូវលទ្ធផលដែលសម្រេចបានក្នុងឆ្នាំនេះ; ស្រាវជ្រាវរបកគំហើញនិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជម្នះលើការលំបាកនិងបញ្ហាប្រឈម ហើយបំពេញដោយជោគជ័យនូវគោលដៅនិងភារកិច្ចហិរញ្ញវត្ថុនៃថវិការដ្ឋនៅឆ្នាំខាងមុខ។ តាមនោះ រួមចំណែកដល់ការសម្រេចបានផែនការអភិវឌ្ឍន៍ទូទៅរបស់ប្រទេស បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីសម្រេចបាននូវគោលដៅ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ឆ្នាំ ដំណាក់កាល ២០២១-២០២៥ និងយុទ្ធសាស្ត្រ ១០ឆ្នាំ ដំណាក់កាល ២០២១-២០៣០ យោងតាមសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតបក្សលើកទី១៣”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ