ក្រសួងឧស្សាហកម្មរុស្ស៊ី ពិចារណាប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីតបតនឹង ការដាក់ទណ្ឌកម្ម

(VOVWORLD) - នាថ្ងៃទី២២ ខែសីហា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានឲ្យដឹងថា ក្រសួងនេះកំពុងពិចារណាផ្លាស់ទៅជាការទូទាត់ ដោយរូបិយប័ណ្ណក្នុងស្រុក (Ruble)  ដើម្បីតបតនឹងវិធានការដាក់ទ័ណ្ឌកម្មរបស់ អាមេរិក។ លោក Manturov បានឲ្យដឹងថា កញ្ចាប់ដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក អាចប៉ះពាល់យ៉ាងអវិជ្ជមានដល់ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសទី៣។
ក្រសួងឧស្សាហកម្មរុស្ស៊ី ពិចារណាប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីតបតនឹង ការដាក់ទណ្ឌកម្ម - ảnh 1 ក្រសួងឧស្សាហកម្មរុស្ស៊ី ពិចារណាប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីតបតនឹង ការដាក់ទណ្ឌកម្ម

ដើម្បីទប់ទល់នឹងផលប៉ះពាល់ទាំងនេះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួសទំនិញ ផលិតម៉ាស៊ីននាំចូល។ ក្រសួងនេះក៏ដាក់បន្ទុកត្រូវសម្រេចឲ្យបាន ទិន្នផល គុណភាពនិងលក្ខណៈសម្បតិ្តនៃទំនិញនាំចូល ។ ក្នុងថ្ងៃ ដដែល អ្នកនាំពាក្យវិមាន Kremlin (ប្រទេសរុស្ស៊ី) លោក Dmitry Peskov បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ប្រធានាធិបតី Vladimir Putin បានពិភាក្សាអំពីស្ថានភាពនិងមូលហេតុ ធ្វើឲ្យមានការខ្វែងគំនិត ក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក រួមទាំងស្ថានភាពនៅស៊ីរី ផងដែរ។ យោងតាមលោក Peskov រុស្ស៊ីនិងអាមេរិកគប្បីស្វែងរកចំណុចរួមដើម្បី សហការជាមួយគ្នាក្នុងបរិបទទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ