ការសន្ទនា សារព័ត៌មានបដិវត្តន៍វៀតណាមជាមួយការងារកសាងបក្ស

ការសន្ទនា សារព័ត៌មានបដិវត្តន៍វៀតណាមជាមួយការងារកសាងបក្ស - ảnh 1
ការសន្ទនា សារព័ត៌មានបដិវត្តន៍វៀតណាមជាមួយការងារកសាងបក្ស (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៧មិថុនានៅក្រុងហាណូយ បក្សភាគប្លុកស្ថាប័ន​
មជ្ឈឹមបានសហការជាមួយសមាគមអ្នកកាសែតវៀតណាមរៀបចំការសន្ទនា
ដោយប្រធានបទ សារព័ត៌មានបដិវត្តន៍ជាមួយកិច្ចការកសាងបក្សក្នុងសម័យ
​កាលផ្លាស់ប្តូរថ្មីក្នុងឱកាសរំលឹកខួបលើកទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀត
ណាមទី២១មិថុនា។ វាយតំលៃខ្ពស់នូវតួនាទីរបស់សារព័ត៌មានចំពោះកិច្ចការ
​កសាង​បក្សលេខាបក្សភាគប្លុកស្ថាប័នមជ្ឈឹមលោក Dao Ngoc Dung បាន​សង្កត់​
ធ្ងន់​ថា៖

        “ក្នុងសកម្មភាពជាក់ស្ដែង បណ្ដាស្ថាប័នសារព័ត៌មានជានិច្ចកាល​គោរព​
ការងារកសាងបក្ស។ ប្រព័ន្ធសារព័ត៌មានបក្សស្ថាប័នសារព័ត៌មានផ្នែកនានាបាន
​លៃទុកអត្រាសមស្របវិនិយោគធនធានមនុស្សនិងបញ្ញាដើម្បីឃោសនាដើម្បី​
កសាងបក្សនិងទទួលបានលទ្ធផលសំខាន់រួមចំណែកនាំគោលការណ៍សេចក្តី
​សំរេចចិត្តរបស់បក្សចូលក្នុងជីវភាពរស់នៅប្រែក្លាយគំនិតរបស់បក្សទឹកចិត្ត
​ប្រជាជនក្លាយទៅជាការពិតដ៏រស់រវើក។”

        នៅកិច្ចសន្ទនានេះបណ្ដាដំណាងបានប្រមូលផ្ដុំបញ្ជាក់ច្បាស់តួនាទីរបស់សារ​
ព័ត៌មានរបស់អ្នកធ្វើកាសែតជាមួយកិច្ចការកសាងបក្សនាបច្ចុប្បន្ន និងរាល់ការ​រួម
​ចំណែកលេចធ្លោរបស់សារព័ត៌មានបដិវត្តន៍វៀតណាមចំពោះកិច្ចការកសាងបក្ស
ក្នុងសម័យកាលផ្លាស់ប្តូរថ្មីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ