ការសន្ទនាអន្តរកូរ៉េថ្នាក់អ្នកជំនាញការស្តីអំពីជំនួបកំពូល

(VOVWORLD) - នាថ្ងៃទី ៥ មេសា ក្រុមអ្នកចរចានៃប្រទេសកូរ៉េទាំងពីរបានចាប់ផ្តើមការ ពិភាក្សាថ្នាក់អ្នកជំនាញការអំពីពិធីការការទូតសន្តិសុខនិងការងារផ្សព្វផ្សាយព័ត៌មានសំដៅត្រៀមរៀបចំឲ្យជំនួបកំពូលអន្តរកូរ៉េដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះ។ 
ការសន្ទនាអន្តរកូរ៉េថ្នាក់អ្នកជំនាញការស្តីអំពីជំនួបកំពូល  - ảnh 1 ការសន្ទនាអន្តរកូរ៉េថ្នាក់អ្នកជំនាញការស្តីអំពីជំនួបកំពូល 

នាថ្ងៃទី ៥ មេសា ក្រុមអ្នកចរចានៃប្រទេសកូរ៉េទាំងពីរបានចាប់ផ្តើមការពិភាក្សាថ្នាក់អ្នកជំនាញការអំពីពិធីការការទូតសន្តិសុខនិងការងារផ្សព្វផ្សាយព័ត៌មានសំដៅត្រៀមរៀបចំឲ្យជំនួបកំពូលអន្តរកូរ៉េដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះ។ មជ្ឈដ្ឋានមន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បួងបានឲ្យដឹងថា៖ ការសន្ទនាបានប្រព្រឹត្តទៅនៅភូមិឈប់បាញ់ Panmunjom ។ មុននេះ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Baik Tae-hyun បានលើកច្បាស់ក្នុងជំនួបនេះថាមន្ត្រីនៃភាគីទាំពីរនឹងពិភាក្សាអំពីបច្ចេកទេសនៃការបង្កើតខ្សែទូរស័ព្ទ hotline នៅ ខុទ្ទកាល័យប្រធានាធិបតីលកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ។ នេះជាខ្លឹមសារមួយក្នុងចំណោមបណ្ដាខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរកូរ៉េដែលទទួលបានក្នុងដំណើរទស្សនកិច្ចនៅព្យុងយ៉ាងនៃគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងនាខែមិនាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ