ការសន្ទនាអំពីការជំនះពុកពាលើផលវិបាកនៃគ្រាប់បែកមីនវត្ថុផ្ទុះក្រោយសង្គ្រាមនៅវៀតណាម

VOV-នារសៀលថ្ងៃទី២៧មិនានៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជន​ពិការនិង
សង្គមកិច្ចវៀតណាមបានសហការជាមួយមជ្ឈមណ្ឌលរុករកបំផ្លាញគ្រាប់បែកមីន
មនុស្សធម៍អន្តរជាតិ Geneve (GICHD) បានរៀបចំការសន្ទនា “ជំនះ​ពុះពារលើផលវិ
បាកនៃគ្រាប់បែកមីនវត្ថុផ្ទុះក្រោយសង្គ្រាមនៅវៀតណាម”។ នៅការក្នុងជំនួបសន្ទនា
ដំណាងស្ថាប័នការទូតនៃប្រទេសមួយចំនួនបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង
និងលទ្ធផលសំខាន់ដែលទទួលបានរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការ
ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាមក្នុងរយៈពេលកន្លងទៅ។ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Bui Hong Linh
បានចាត់ទុកថា ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីននិងសុខុមាលភាព
សង្គមនៅដំបន់នានាត្រូវមានការគាំទ្រដើម្បីចលនានិងប្រមូលផ្ដុំអាទិភាពប្រភពកំ
លាំងនៅក្នុងនិងក្រៅប្រទេសសំរាប់កម្មវិធីនេះ។

“ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែបមីនចំពោះកម្មវិធីនេះ យើងខ្ញុំ​ត្រូវ​ការបរិមាណថវិការដ៏ធំមួយប្រហែលជា៧រយលានដុល្លារអាមេរិក។​យើងខ្ញុំ
បន្តអនុវត្តបណ្ដាគំរោងការជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីនដើម្បី
សម្របខ្លួនទៅក្នុងសហគមន៍ឃោសនាអប់រំសំរាប់ប្រជាជនជៀសវាងគ្រោះថ្នាក់
គ្រាប់បែកមីនពិសេសគឺប្អូនៗកុមារនិងអ្នកដែលកំពុងរស់នៅក្នុងដំបន់ត្រូវបំពុល
ដោយគ្រាប់​បែកមីនយ៉ាងធ្ងន់ធ្ងរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ