ការសន្ទនាអាស៊ាន-ឥណ្ឌាលើកទី៧បានបិទបញ្ចប់

ការសន្ទនាអាស៊ាន-ឥណ្ឌាលើកទី៧បានបិទបញ្ចប់ - ảnh 1
ការសន្ទនាអាស៊ាន-ឥណ្ឌាលើកទី៧បានបិទបញ្ចប់ (baotintuc.vn)

        Vovworld-នារសៀលថ្ងៃទី១២មិនាការសន្ទនាអាស៊ាន-ឥណ្ឌាលើកទី៧​បាន
​បិទបញ្ចប់បន្ទាប់ពីរយៈពេល២ថ្ងៃធ្វើការ។ ថ្លែងមតិនៅសម័យបិទបញ្ចប់ អនុរដ្ឋមន្ត្រី
ការបរទេសឥណ្ឌាទទួលបន្ទុកដំបន់បូព៌ាលោក Anil Wadhwa បាន​លើកច្បាស់ថា
​ឥណ្ឌានិងអាស៊ានរួមចែករំលែកទស្សនៈវិស័យអំពីទ្វីបអាស៊ីមួយ​សន្តិភាពសម្បូររុង
រឿង រួមចំណែកបង្កើនសន្តិភាពនិងសន្តិសុខសកលលោក។ លោកក៏បានសង្កត់ធ្ងន់
ទៅលើភាពចាំបាច់ត្រូវប្រែក្លាយទស្សនៈវិស័យនេះទៅជាការពិតនិងនាំទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាឡើងកំពស់ថ្មី។

ឆ្លើយសម្ភាសនៃអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅខាងក្រៅការ
សន្ទនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh ប្រធានគណៈ
ប្រតិភូវៀតណាមបានឲ្យដឹងថា នៅការសន្ទនាលើកនេះ​បណ្ដាតំណាងបានពិភាគ្សា
អំពីរាល់ឱកាសបង្កើនកិច្ចសហប្រតិបត្តិការរវាង​អាស៊ាននិងឥណ្ឌាខណៈដែល
សហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើតនាចុងឆ្នាំនេះឬពីកម្មវិធីកំណែទម្រង់របស់
ឥណ្ឌាដោយនាយករដ្ឋមន្ត្រីលោក Nerendra Modi បំផុស។ នៅការសន្ទនាបណ្ដា
តំណាងបាននាំចេញសំណើរជាច្រើនដូចជា​បង្កើនការតភ្ជាប់ប្រែក្លាយកម្មវិធីទៅជា
សកម្មភាពជាក់ស្ដែង បង្កើនវត្តមានលើ​គ្រប់វិស័យរបស់ឥណ្ឌានៅអាស៊ី-អាគ្នេយ៍ក៏ដូច
ជាវត្តមាននៃបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍នៅទីផ្សារឥណ្ឌា ការចូលរួមសកម្មរបស់
ឥណ្ឌាទៅលើ​យន្តការ​សហប្រតិបត្តិការដំបន់ តាមរយៈនោះនឹងរួមចំណែកជំរុញការ
អនុវត្តក្រម​ប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ