ការសន្និដ្ឋានដាក់ប្រព័ន្ធយកពន្ធរបស់ DOC ទៅលើត្រីត្រាហ្វីឡេក្លាសសេ របស់វៀតណាមគឺអសមភាពនិងខុសឆ្គង

(VOVWORLD) - តាមក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមថា៖ ក្រសួង ពាណិជ្ជកម្មអាមេរិក (DOC) បានចេញផ្សាយការសន្និដ្ឋានចុងក្រោយក្នុងរឿងហេតុត្រួតពិនិត្យរដ្ឋបាលលើកទី ១៣ (POR 13) វិធានការប្រឆាំងនឹងការលក់បង្ខូចតំលៃត្រីត្រា-ត្រីបាសារបស់វៀតណាម។ 

ការសន្និដ្ឋានដាក់ប្រព័ន្ធយកពន្ធរបស់ DOC ទៅលើត្រីត្រាហ្វីឡេក្លាសសេ របស់វៀតណាមគឺអសមភាពនិងខុសឆ្គង - ảnh 1 ការសន្និដ្ឋានដាក់ប្រព័ន្ធយកពន្ធរបស់ DOC ទៅលើត្រីត្រាហ្វីឡេក្លាសសេ របស់វៀតណាមគឺអសមភាពនិងខុសឆ្គង

(VOVworld) – តាមក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមថា៖ ក្រសួង ពាណិជ្ជកម្មអាមេរិក (DOC) បានចេញផ្សាយការសន្និដ្ឋានចុងក្រោយក្នុងរឿងហេតុត្រួតពិនិត្យរដ្ឋបាលលើកទី ១៣ (POR 13) វិធានការប្រឆាំងនឹងការលក់បង្ខូចតំលៃត្រីត្រា-ត្រីបាសារបស់វៀតណាម។ តាមការសន្និដ្ឋាននេះ បណ្ដាសហគ្រាសនាំចេញត្រីត្រាត្រីបាសារបស់វៀតណាមនឹងត្រូវបានហូតពន្ធប្រឆាំងនឹងការលក់បង្ខូចតំលៃនៅកំរិតខ្ពស់ដែលនឹងជះឥទ្ធិពលអាក្រក់ទៅលើការនាំចេញត្រីត្រា-ត្រីបារសារបស់វៀតណាមទៅទីផ្សារអាមេរិក។ ក្រសួងឧស្សហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ គេបាននិងកំពុងសហការយ៉ាងជិតស្និទជាមួយសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) និងសហគ្រាសនាំចេញរបស់វៀតណាមទាំងឡាយដើម្បីផ្លាស់ប្តូរព័ត៌មាននិងមតិជាមួយស្ថាប័នសមត្ថកិច្ចរបស់អាមេរិក។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិក លោក  Bui Huy Son  បានឲ្យដឹងថា៖ សន្និដ្ឋានរបស់ DOC គឺអសមភាពនិងគ្មានមូលដ្ឋានទេ។

«ច្បាស់លាស់ថាកំរិតពន្ធនេះរបស់អាមេរិកខ្ពស់ខុសពីធម្មតា។ ខ្ញុំមិនមែនផ្តោតទៅលើចរិតអសមភាពខុសឆ្គងនិងគ្មានមូលដ្ឋាននៃកំរិតពន្ធនេះឡើយ ប៉ុន្តែ ក្នុងករណី អាមេរិកហូតកំរិតពន្ធខ្ពស់នោះចំពោះត្រីត្រាហ្វីឡេក្លាសេរបស់វៀតណាមនោះគឺការនាំចេញមុខទំនិញពោលខាងលើនឹងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ។ ជាការពិត យើងឃើញថា ដំណើរត្រួតពិនិត្យនេះក៏ដូចជាការដែល ក្រសួង DOC បានអនុវត្តការគិតគូខុសពីគ្នាជាច្រើនលើកជាច្រើនសារ ជាឧទាហរណ៍៖ អាមេរិក ផ្លាស់ប្តូរដោយចៃដន្យប្រទេសជ្រើសរើសជាប្រទេសមូលដ្ឋានពីបង់ក្លាដែសដល់ឥណ្ឌូណេស៊ី ឬ លើកនេះ គេប្រើប្រាស់បណ្ដាកត្តាអសកម្មមានស្រាប់ (AFA) ក្នុង ដំណើរការគិតគូដែលធ្វើឲ្យកំរិតពន្ធចុងក្រោយខ្ពស់វិសាម្មញ្ញដូច្នេះ។»

        ក៏តាមលោក Bui Huy Son ថា៖ វៀតណាមនៅមានវិធានការដើម្បីអាច ផ្លាស់ប្តូរសេចក្តីសម្រេចហូតពន្ធពីភាគីអាមេរិក ក្នុងនោះ អាចស្នើឲ្យក្រសួង ពាណិជ្ជកម្មអាមេរិកពិចារណាសេចក្តីសម្រេចអំពីកំរិតពន្ធនេះឲ្យបានសំហេតុសំផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ