ការសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងជំនួបជាមួយតំបន់ដែលរង់ផលប៉ះពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី

ការសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងជំនួបជាមួយតំបន់ដែលរង់ផលប៉ះពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី - ảnh 1
នាយករដ្ឋមន្ត្រូីជួបធ្វើការជាមួួយថ្នាក់ដឹកនាំតំបន់នានារងផលប៉ះ
ពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី


(VOVworld)-ខុទ្ទកាល័យរដ្ឋាភិបាលទើបនឹងចេញសេចក្តីជូនដំណឹងស្តីពីការ សន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​លោក Nguyen Xuan Phuc នៅក្នុង ជំនួបធ្វើការជាមួយតំបន់ដែលរងផល់ប៉ះពាល់ដោយបាតុភូតត្រីងាប់មិនប្រក្រតី។  សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីបានឯកភាពជាមួយនឹងមតិវាយតម្លៃ របស់ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ស្តីពីការដោះស្រាយបញ្ហាបរិស្ថានបន្ទាប់ ពីបាតុភូតត្រីងាប់មិនប្រក្រតីនៅខេត្ត Ha Tinh, Quang Binh, Quang Tri និងខេត្ត
Thua Thien-Hue ជាបន្តបន្ទាប់។ នេះជាឧប្បត្តិហេតុបរិស្ថានយ៉ាងធ្ងន់ ធ្ងរ មិនប្រក្រតី ដែលកើតមានឡើងជាលើកដំបូងនៅវៀតណាម ដូច្នេះ ការស្វែង រកមូលហេតុ
ត្រូវបានអនុវត្តដោយប្រយ័ត្ន​ ត្រឹមត្រូវនិងមានមូលដ្ឋានវិទ្យាសាស្ត្រ ។ ដើម្បីស្វែងរក
មូលហេតុយ៉ាងឆាប់បំផុតនោះ នាយករដ្ឋមន្ត្រីបានសំណូមពរ ឲ្យក្រសួង ស្ថាប័ននា
នាម្ចាស់ការ​និងត្រៀមខ្លួនជាស្រេចនូវវិធានការប្រមូលកម្លាំង សម្រាប់ដោះស្រាយ
បញ្ហាកើតមានឡើងនិងធានាសណ្តាប់ធ្នាប់សង្គម និងម្ចាស់ការក្នុងការបញ្ជាណែ
នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ