ការសម្ដែងរឿង Kieu ដោយរបាំបាឡេជាលើកដំបូង

(VOVWORLD) - របាំបាឡេ Kieu ជាកម្មវិធីដែលសម្ដែងរឿងកំណាព្យ Kieu របស់អ្នកអក្សរសាស្ត្រ កវីវៀតណាមដ៏ល្បីល្បាញ Nguyen Du តាមរយៈរបាំបាឡេ ក្នុងគោលបំណងផ្សព្វផ្សាយអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់វៀតណាម ក៏ដូចជាប្រពៃណីនិងសតិអារម្មណ៍ដ៏ជ្រាលជ្រៅនៃទ្វីបអាស៊ីផងដែរ។
ការសម្ដែងរឿង Kieu ដោយរបាំបាឡេជាលើកដំបូង - ảnh 1 ទិដ្ឋភាពនៃកម្មវិធីសម្ដែង "របាំបាឡេ Kieu" 

នាយប់ថ្ងៃទី២០ មិថុនា រោងល្ខោនអូប៉េរាទីក្រុងហូជីមិញបានរៀបចំកម្មវិធីសម្ដែងដោយចំណងជើងថា “របាំបាឡេ Kieu”។

របាំបាឡេ Kieu ជាកម្មវិធីដែលសម្ដែងរឿងកំណាព្យ Kieu របស់អ្នកអក្សរសាស្ត្រ កវីវៀតណាមដ៏ល្បីល្បាញ Nguyen Du តាមរយៈរបាំបាឡេ ក្នុងគោលបំណងផ្សព្វផ្សាយអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ វៀតណាម ក៏ដូចជាប្រពៃណីនិងសតិអារម្មណ៍ដ៏ជ្រាលជ្រៅនៃទ្វីបអាស៊ីផងដែរ។

កម្មវិធីនេះជាការលាយឡំប្រកបដោយភាពប៉ិនប្រសពរវាងបច្ចេកទេសរបាំបាឡេរបស់អឺរ៉ុប ជាមួយ នឹងរបាំប្រពៃណីរបស់វៀតណាម រវាងឥរិយាបទតន្ត្រីដ៏ទំនើបជាមួយតន្ត្រីប្រជាប្រិយរបស់វៀតណាម រួមជាមួយសម្លៀកបំពាក់ ឧបករណ៍សម្ដែង និងឆាកល្ខោនដ៏ទំនើបនិងថ្មីថ្មោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ