ការសម្លាប់រង្គាលនៅ ប៉ាពួញូហ្គីណេ យ៉ាងហោចណាស់មនុស្ស ៥៣នាក់បានស្លាប់

(VOVWORLD) - ប៉ូលីសប៉ាពួញូហ្គីណេនាថ្ងៃទី ១៩ ខែកុម្ភៈបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥៣នាក់បានស្លាប់ នៅក្នុងការសម្លាប់រង្គាលនៅតំបន់ខ្ពង់រាបរបស់ប្រទេសនេះ។

ជាក់ស្តែង បុរសជាច្រើនត្រូវបានបាញ់ស្លាប់នៅក្នុងការវាយឆ្មក់នៅក្នុងខេត្ត Enga ក្នុងបរិបទដែលមានជម្លោះកុលសម្ព័ន្ធកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។ ប៉ូលីសក្នុងតំបន់បានឲ្យដឹងថា នេះគឺជាការសម្លាប់រង្គាលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ នៅតំបន់ខ្ពង់រាបរបស់ប៉ាពួញូហ្គីណេ។

កម្លាំងប៉ូលីសបានអំពាវនាវឱ្យខេត្ត Enga ទាំងមូលរក្សាភាពស្ងប់ស្ងាត់ចំពោះមុខឧប្បត្តិហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ