ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលនៅរដ្ឋសភាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងខ្លឹមសារជាច្រើនដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់

(VOVWORLD) - បញ្ចប់រយៈពេល២ថ្ងៃកន្លះនៃសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិករដ្ឋាភិបាល ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាបានសម្រេចសម័យប្រជុំដំបូងអំពីការសួរដេញដោលនិងឆ្លើយ សំណួរដេញដោលនៃអាណត្តិរដ្ឋសភានីតិកាលទី១៥ ក្នុងបរិយាកាសប្រជាធិបតេយ្យ ស្មោះត្រង់ ស្ថាបនា ហើយបានសម្រេចជោគជ័យល្អប្រសើរ។

ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលនៅរដ្ឋសភាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងខ្លឹមសារជាច្រើនដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់ - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងសេចក្ដីសន្និដ្ឋាននៅសម័យប្រជុំអំពីការសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់រដ្ឋសភា។ (រូបថត៖ quochoi.vn)
រួមជាមួយបណ្ដារដ្ឋមន្ត្រីដែលទទួលខុសត្រូវឆ្លើយសំណួរដេញដោលនោះ សមាជិករដ្ឋាភិបាលពាក់ព័ន្ធមួយចំនួនក៏បានចូលរួមបកស្រាយបំភ្លឺបញ្ហានានាដែលសមាជិករដ្ឋសភាយកចិត្តទុកដាក់ផងដែរ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញ មានប្រសាសន៍ថា៖
“ការរៀបចំសកម្មភាពសួរដេញដោលមានចំណុចថ្មីៗបើធៀបនឹងលើកមុនៗ ប៉ុន្តែសមាជិករដ្ឋសភាដោយមានស្មារតីស្ថាបនាខ្ពស់ បានលើកឡើងសំណួរដ៏ត្រួសៗ ច្បាស់លាស់ ច្បាមជាប់នឹងបញ្ហា ជាពិសេសគឺបង្កើនការជជែកពិភាក្សាដើម្បីបក ស្រាយបញ្ហាឲ្យបានច្បាស់ថែមទៀត ក៏ដូចជាលើកឡើងដំណោះស្រាយផងដែរ។ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងមេដឹកនាំផ្នែកនីមួយៗ ដោយមនសិការទទួលខុសត្រូវខ្ពស់ បានឆ្លើយសំណួរយ៉ាងយកចិត្តទុកដាក់ មិន ជៀសវាងបញ្ហាពិបាកទេ ព្រមទាំងសន្យាថា នឹងជំនះពុះពារដើម្បីបង្កើតឡើងការ ផ្លាស់ប្ដូរវិជ្ជមាននាពេលខាងមុខផងដែរ”។
ក្នុងពេលជាមួយគ្នានោះ ម្ចាស់ឆ្នោតនៅលើទូទាំងប្រទេសបានវាយតម្លៃថា ទោះ បីនេះជាសម័យប្រជុំដំបូងអំពីការសួរដេញដោលរបស់រដ្ឋសភានីតិកាលទី១៥ក៏ដោយប៉ុន្តែសម័យប្រជុំត្រូវបានប្រតិបត្តិរបៀបវិទ្យាសាស្ត្រ មានលក្ខណៈបត់បែន និងប្រសិទ្ធ ភាព ត្រូវនឹងការរំពឹងទុករបស់ប្រជាជន។ លោក Nguyen Manh Hung នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ ចាត់ទុកថា៖
“សម័យសួរដេញដោលលើកនេះបានផ្តោតទៅលើបញ្ហាស្នូលហើយបំភ្លឺខ្លឹមសារយ៉ាងច្បាស់លាស់។ ការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតគឺលោកប្រធានរដ្ឋសភាបាន ចែករំលែកសម្ពាធជាមួយបណ្ដារដ្ឋមន្រ្តីក្នុងបរិបទនៃជម្ងឺរាតត្បាត ដែលបង្ហាញឲ្យ ឃើញនូវការស្រុះចិត្តគំនិតរបស់រដ្ឋសភានិងរដ្ឋាភិបាលក្នុងការវាយតម្លៃពីស្ថានការណ៍សេដ្ឋកិច្ចសង្គម ក៏ដូចជាស្វែងរកដំណោះស្រាយកសាងផែនការមេដើម្បីស្ដារសេដ្ឋកិច្ច ឡើងវិញផងដែរ”។
ម្ចាស់ឆ្នោតជាច្រើនចាត់ទុកថា សម័យប្រជុំអំពីការសួរដេញដោលនិងឆ្លើយ សំណួរដេញដោលនៅរដ្ឋសភាលើកនេះ សុទ្ធតែជាខ្លឹមសារដែលប្រជាជនកំពុងយកចិត្ត ទុកដាក់ ព្រមទាំងសម្ដែងជំនឿជាក់ទៅលើការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ