ការអំពាវនាវឱ្យសហភាពអឺរ៉ុបលុបបំបាត់ការរើសអើងជាតិសាសន៍

(VOVWORLD) - ទីភ្នាក់ងារសិទ្ធិមូលដ្ឋាន (FRA) នៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថាបណ្តាប្រទេសសហភាពអឺរ៉ុបត្រូវតែខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍ បំពារបំពាននិងអំពើហឹង្សាដែលសំដៅលើជនជាតិស្បែកខ្មៅ ក្នុងបរិបទដែលរលកបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅតែបន្តរីករាលដាលយ៉ាងទំលំទូលាយនៅលើពិភពលោក។

នាថ្ងៃទី ៥ ខែមិថុនា ទីភ្នាក់ងារសិទ្ធិមូលដ្ឋាន (FRA) នៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថាបណ្តាប្រទេសសហភាពអឺរ៉ុបត្រូវតែខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍ បំពារបំពាននិងអំពើហឹង្សាដែលសំដៅលើជនជាតិស្បែកខ្មៅ ក្នុងបរិបទដែលរលកបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅតែបន្តរីករាលដាលយ៉ាងទំលំទូលាយក្នុងប្រទេសជាច្រើននៅលើពិភពលោកបន្ទាប់ពីការស្លាប់របស់ពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិកលោក George Floyd នៅសហរដ្ឋអាមេរិក។

ក្នុងសេចក្តីប្រកាសមួយ FRA បានឲ្យដឹងថាការរើសអើងជាតិសាសន៍ ការបំពារបំពាននិងអំពើហឹង្សាពូជសាសន៍ កំពុងក្លាយជារឿងធម្មតានៅអឺរ៉ុប។ នាយក FRA លោក Micheal O’Flaherty បានសង្កត់ធ្ងន់ថា "គ្មាននរណាម្នាក់នឹងក្លាយទៅជាគោលដៅនៃការវាយប្រហារដោយសារតែពណ៌សម្បូររបស់ពួកគេឡើយ។ គ្មាន នរណាម្នាក់ភ័យខ្លាចទៀតនៅពេលដែលប៉ូលីសរាំងស្កាត់ដោយសារគេជាជនជាតិស្បែកខ្មៅនោះឡើយ»។ លោកក៏អំពាវនាវឲ្យបណ្តាប្រទេស      សហភាពអឺរ៉ុបគប្បីសហការគ្នាដើម្បីបញ្ចប់ជាស្ថាពរនូវស្ថានភាពនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ