ការអភិវឌ្ឍថាមពលគឺជាភារកិច្ចស្នូលក្នុងអំឡុងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្ម

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌវេទិកាជាន់ខ្ពស់ជាប្រចាំលើកទី៣អំពីឧស្សាហកម្ម៤.០ សិក្ខា សាលាឯកទេសលេខ៤ ដោយប្រធានបទ “ការអភិវឌ្ឍថាមពលបៃតងនិងថាមពលថ្មី នៅក្នុងដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្មដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ក្រោមអធិបតីភាពរបស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមដោយសហការជាមួយក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្ម សមាគមន៍ថាមពលវៀតណាម ត្រូវបានធ្វើឡើងនា រសៀលថ្ងៃទី១០ ខែវិច្ឆិកា។

សិក្ខាសាលាជាឱកាសដើម្បីផ្លាស់ប្ដូរ ពិភាក្សា លើកសំណើរនិងអនុសាសន៍ពាក់ ព័ន្ធដល់ការអភិវឌ្ឍថាមពល ថាមពលបៃតងនិងថាមពលថ្មីនាពេលខាងមុខ ដោយផ្សា ភ្ជាប់នឹងការសិក្សាស្រាវជ្រាវ កសាងគម្រោង “គោលជំហរ គោលនយោបាយធ្វើឧស្សា ហូបនីយកម្ម ទំនើបកម្មដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥” ដើម្បីដាក់ជូនសន្និ បាតមជ្ឈឹមលើកទី៦នីតិកាលទី១៣។
នៅសិក្ខាសាលា បណ្ដាតំណាងបានពិភាក្សាដើម្បីបំភ្លឺឲ្យបានច្បាស់ថែមទៀតនូវ បញ្ហាស្នូលៗចំពោះការអភិវឌ្ឍថាមពលបៃតង ថាមពលថ្មីនៅក្នុងបរិបទនៃការធ្វើសមា ហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងនិន្នាការសកលភាវូបនីយកម្ម ដោយផ្សាភ្ជាប់ នឹងតម្រូវការ ការសន្យាធានាសុវត្ថិភាពបរិស្ថាន និងការកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ