ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន គឺជាគោលជំហរដ៏ឥតងាករេក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន គឺជាគោលជំហរដ៏ឥតងាករេ ជាជម្រើសយុទ្ធ សាស្ត្រនិងអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ វៀតណាម។

ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន គឺជាគោលជំហរដ៏ឥតងាករេក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ខាងស្ដាំ) អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo។ (រូបថត៖ VOV)
នារសៀលថ្ងៃទី១៣ ខែឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo។ នៅជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអបអរសាទរ ប្រទេសចិនដែលបានបន្តគ្រប់គ្រងជម្ងឺរាតត្បាត កូវីដ ១៩ យ៉ាងល្អ ហើយមានការស្ដារ សេដ្ឋកិច្ចឡើងវិញគួរឲ្យចាប់អារម្មណ៍ ព្រមទាំងរៀបចំប្រកបដោយជោគជ័យនូវសម័យ ប្រជុំសភាទាំងពីរផងដែរ។
លោកប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយ និស្តចិន ដោយគឺលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping ជាប្រមុខដឹកនាំនោះ ប្រទេសចិននឹងបន្តសម្រេចបានសមិទ្ធផលច្រើនសន្ធឹកសន្ធាប់ក្នុងបុព្វហេតុ អភិវឌ្ឍប្រទេសជាតិ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា នាពេលកន្លងមក មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានសម្រេចជោគជ័យយ៉ាងល្អប្រសើរ ។ ហើយក្នុងសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានសុក្រិតក្បាល ម៉ាស៊ីនកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋ។ បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ពិសេស ដល់ការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋនិងប្រជាជនចិន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន គឺជាគោលជំហរដ៏ឥតងាករេ ជាជម្រើសយុទ្ធ សាស្ត្រនិងអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
លោកប្រធានរដ្ឋសភាបានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Xiong Bo ធ្វើជាស្ពាន តភ្ជាប់ ជំរុញការពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឆ្នាំ ២០២១ ជាឆ្នាំដំបូងដែលប្រទេសទាំងពីរអនុវត្តន៍គោលនយោបាយដ៏សំខាន់ៗ។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Xiong Bo បានឲ្យដឹងថា ប្រធានសភា តំណាងប្រជាជនចិន លោក Li Zhanshu មានបំណងចង់មានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យបានឆាប់ៗ ដែលស្របតាមគោលបំណង ពីភាគីវៀតណាម ដើម្បីពិភាក្សាអំពីទិសដៅនិងដំណោះស្រាយធំៗ ដើម្បីជំរុញការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជាចូលរួម ចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាម-ចិន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ