ការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ភាគកណ្ដាលនិងតំបន់TayNguyenវៀតណាមប្រកបដោយសក្កានុភាព

(VOVworld) - នាថ្ងៃទី១៧ កក្កដា នាទីក្រុង Phan Rang – ThapCham ខេត្ត Ninh Thuan
ភាគកណ្ដាលវៀតណាម ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានមាន
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីវប្បធម៏ កីឡានិងទេសចរណ៍ និងបណ្ដាសមាគម
ទេសចរណ៍របស់ទីក្រុងខេត្តចំនួន១៤នៅតំបន់ភាគកណ្ដាលនិងតំបន់ Tay Nguyen អំពី
ការកំណត់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍។

ការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ភាគកណ្ដាលនិងតំបន់TayNguyenវៀតណាមប្រកបដោយសក្កានុភាព - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam ថ្លែងមតិនៅជំនួបធ្វើការនេះ


ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានចាត់ទុកថា នាពេលកន្លងទៅ បើទោះបី
ទេសចរណ៍នៅតំបន់ភាគកណ្ដាលនិង Tay Nguyen មានការបោះជំហានអភិវឌ្ឍន៍ដក្ដី
ប៉ុន្តែវាមិនទាន់សមស្របជាមួយសក្ដានុភាពរបស់ខេត្តឡើយ។លោក Vu Duc Dam
បានស្នើរឲ្យតំបន់ត្រូវម្ចាស់ការផ្សារភ្ជាប់ជាមួយគ្នាក្នុងការអភិវឌ្ឍន៍ទេសចរណ៍ និង
ផ្លាស់ប្ដូរយន្តការក្នុងការទាក់ទាញប្រភពទុនអភិវឌ្ឍន៍ទេសចរណ៍ ជាដើម។លោក ក៏
បានស្នើរឲ្យអគ្គនាយកដ្ឋានទេសចរណ៍ សមាគម​ទេសចរណ៍ ត្រូវពង្រីកតួនាទីរបស់
ខ្លួនថែមទៀតក្នុងការតភ្ជាប់បណ្ដាអង្គភាពអាជីវកម្មទេសចរណ៍ដើម្បីផលប្រយោជន៍
រួម ធ្វើឲ្យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញមួយក្នុងដំណាក់កាលនា
បច្ចុប្បន្ន។

ប្រតិកម្មទៅវិញ

ផ្សេងៗ