កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅតំបន់ខាងកើតអ៊ុយក្រែនបានប្រគល់ប្រអប់ខ្មៅននៃយន្តហោះ MH17 ឲ្យម៉ាឡេស៊ី
|
កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅតំបន់ខាងកើតអ៊ុយក្រែនបានប្រគល់ប្រអប់ខ្មៅននៃយន្តហោះ MH17 ឲ្យម៉ាឡេស៊ី (Image: mothegioi.vn) |
(VOVworld) – នារាត្រីថ្ងៃទី ២១ កក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក
Najib Razak បានប្រកាសថា៖ លោកនិងអ្នកប្រមុខកំលាំងទាមទាសហ
ព័ន្ធភាវូបនីយកម្មតំបន់ខាងកើតអ៊ុយក្រែន លោក Alexander Borodai ទទួលបានកិច្ចព្រមព្រៀងទាក់ទិនដល់ការធ្លាក់យន្តហោះ MH17។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានី Kuala Lumpur នាយករដ្ឋមន្ត្រី
Najib Razak បានឲ្យដឹងថា៖ តាមកិច្ចព្រមព្រៀងដែលទើបនឹងទទួល បានសាកសពនៃជនរងគ្រោះក្នុងការធ្លាក់យន្តហោះ MH17 នឹងត្រូវបាន
ផ្ទេរប្រគល់ ឲ្យភាគីអ៊ូឡង់ដើម្បីកំណត់អត្តសញ្ញាណ ខណៈពេលនោះ
ម៉ាឡេស៊ីនឹងទទួល បានបណ្ដាប្រអប់ខ្មៅនៃយន្តហោះ MH17។ ក្រៅពី
នោះ បណ្ដាអ្នកជំនាញការអន្តរជាតិ ឯករាជ្យនឹងត្រូវបានធានាសន្តិសុខ
ដើម្បីទាក់ទងផ្ទាល់ដោយគ្រប់គ្រាន់ទីកន្លែងកើតមានឡើងការធ្លាក់
យន្តហោះនិងចាប់ផ្តើមការធ្វើស៊ើបអង្គេត។ តាមគំរោង សាកសពនៃជន
រងគ្រោះចំនួន ២៨២ នឹងត្រូវបានបញ្ជូនពីទីក្រុង Donetsk ដល់ទីក្រុង
Amsterdam របស់ហ៊ូឡង់តាមយន្តហោះយោធា។ ប្រអប់ខ្មៅចំនួន ២ ត្រូវបានបញ្ជូនដល់អ្នកជំនាញការម៉ាឡេស៊ីនាម៉ោងទី ២១ តាមម៉ោង
តំបន់ (ម៉ោងទី ១៨ GMT ថ្ងៃទី ២១ កក្កដា) ។
នាថ្ងៃដ៏ដែល មន្ត្រីយោធារុស្ស៊ីមួយនាក់បានឲ្យដឹងថា៖ យន្តហោះចំបាំងរបស់កងទព័រដ្ឋាភិបាលអ៊ុយក្រែនបានហោះហើប្រកៀកគ្នាជាមួយយន្តហោះ MH17 មុនពេលយន្តហោះនេះត្រូវធ្លាក់នៅតំបន់ខាងកើតនៅអ៊ុយក្រែន។ ក្រសួង
ការពារប្រទេសរុស្ស៊ីមានរូបថតដែលសឲ្យឈើងថា៖ ប្រព័ន្ធកាំភ្លើងធំការពារ
ដែនអាកាស Buk-M1 របស់ អ៊ុយក្រែនត្រូវបានដាក់ពង្រាយនៅទីក្រុង Donetsk
នាថ្ងៃទី ១៧ កក្កដា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២១ កក្កដា នាយករដ្ឋមន្ត្រីស្តីទីអ៊ុយក្រែន លោក Arseny Yatseniuk បានឲ្យដឹងថា៖ ប្រទេស
នេះត្រៀមខ្លួនជាស្រេចប្រគល់តួនាទីស៊ើបអង្គេតរឿងហេតុនេះឲ្យបណ្ដាដៃគូ
លោកខាងលិចនិងហ៊ូឡង់៕