កូវីដ-១៩៖ បញ្ចូនពលរដ្ឋវៀតណាមពីជប៉ុននិងកាណាដាវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) -  នាថ្ងៃទី ២៥ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ច វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាមបានរួមសហការជាមួយអាជ្ញាធរ មានសមត្ថ កិច្ចជប៉ុនដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ១៩០ នាក់មកពីប្រទេសជប៉ុន វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។

កូវីដ-១៩៖ បញ្ចូនពលរដ្ឋវៀតណាមពីជប៉ុននិងកាណាដាវិលត្រឡប់មកប្រទេសវិញ - ảnh 1

អ្នកដំណើរលើជើងហោះហើរនេះរួមមានមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកឈឺ អ្នកទេសចរ កម្មករដែលកិច្ចសន្យាអស់សុពលភាព កម្មករនិងនិស្សិតគ្មានកន្លែងស្នាក់នៅដោយសារតែកន្លែងធ្វើការនិងអន្តេវាសិកដ្ឋានត្រូវបិទទ្វារ រួមទាំងករណីជួបការលំបាកពិសេសផ្សេងទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកដំណើរទាំងអស់នេះ នឹងទទួលបានការតាមដានវេជ្ជសាស្រ្តនិងបានប្រមូលផ្តុំនៅកន្លែងដាច់ដោយឡែកតាមការកំណត់។

មុននោះ នៅថ្ងៃទី ២៤ និង ២៥ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀត ណាមប្រចាំនៅកាណាដានិងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចកាណាដា ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីទីក្រុងតូរ៉ុនតូ វិល ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ ពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញ រួមមានកម្មករដែលផុតកិច្ចសន្យា និស្សិតដែលបញ្ចប់ការសិក្សា ក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ អ្នកដំណើរជាប់គាំងនិងករណីលំបាកពិសេសផ្សេងទៀត។ អ្នកដំណើរទាំងអស់នេះត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កនិងស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រភ្លាមៗ នៅពេលដែលយន្តហោះចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ