កូវីដ-១៩៖ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយចេញសារទូរលេចបន្ទាន់

(VOVWORLD) - តាមនោះ នគរបាលទីក្រុងត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុក ដើម្បីដឹកនាំអង្គភាពក្រោមឱវាទរបស់ខ្លួន ធ្វើការត្រួតពិនិត្យ គ្រប់គ្រងនិងតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ករណីមកពីបរទេសកំពុងធ្វើការនិងស្នាក់នៅមូលដ្ឋាន ធ្វើតេស្តករណីសង្ស័យភ្លាមៗដើម្បីធ្វើរោគវិនិច្ឆ័យនិងកំណត់ករណីជំងឺ។ 

ចំពោះមុខការវិវឌ្ឍថ្មីនៃការរីករាលដាលកូវីដ-១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung នៅថ្ងៃទី ២៦ ខែកក្កដា បានចេញសារទូរលេខ ជូនដល់ប្រធានមន្ទីរ នាយកដ្ឋាន សាខានានា រួមទាំងប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុក ដោយត្រូវអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

តាមនោះ នគរបាលទីក្រុង ត្រូវសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុក ដើម្បីដឹកនាំអង្គភាពក្រោមឱវាទរបស់ខ្លួន ធ្វើការត្រួតពិនិត្យ គ្រប់គ្រងនិងតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ករណីមកពីបរទេសកំពុងធ្វើការនិងស្នាក់នៅមូលដ្ឋាន ធ្វើតេស្តករណីសង្ស័យភ្លាមៗដើម្បីធ្វើរោគវិនិច្ឆ័យនិងកំណត់ករណីជំងឺ។ ទន្ទឹមជាមួយគ្នានោះ ប្រជាជនត្រូវលាងដៃនិងពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ត្រួតពិនិត្យ គ្រប់គ្រង ចាត់ចែង និងតាមដានយ៉ាងតឹងរឹងនូវករណីចូលមកទីក្រុងហាណូយ។ មន្ទីរសុខាភិបាលត្រូវរៀបចំសម្ភារៈបរិក្ខា ឧបករណ៍បម្រុង ដើម្បីឆ្លើយតបនឹងកូវីដ - ១៩ នៅពេលមានតម្រូវការ រួមទាំងតាមដានជាប់ការវិវឌ្ឍរបស់ជំងឺរាតត្បាតដើម្បីអាចដោះស្រាយបន្ទាន់រាល់ករណីអាចកើតមានឡើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ