កសាងកងកម្លាំងប៉ូលីសប្រជាជនបំពេញភារកិច្ចក្នុងសភាពការណ៍ថ្មី

(VOVWORLD) -នាព្រឹកថ្ងៃទី១៨កក្កដា នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាប្រពៃណីកងកម្លាំងប៉ូលីសប្រជាជន (ថ្ងៃទី២០កក្កដាឆ្នាំ១៩៦២-ថ្ងៃទី២០កក្កដាឆ្នាំ២០១៧) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើអោយកងកម្លាំងប៉ូលីសប្រជាជនយកចិត្តទុកដាក់រួមសហការ ធានាសន្តិសុខ សណ្ឋាប់ធ្នាប់បណ្ដាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ
កសាងកងកម្លាំងប៉ូលីសប្រជាជនបំពេញភារកិច្ចក្នុងសភាពការណ៍ថ្មី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  

នាព្រឹកថ្ងៃទី១៨កក្កដា នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាប្រពៃណីកងកម្លាំងប៉ូលីសប្រជាជន (ថ្ងៃទី២០កក្កដាឆ្នាំ១៩៦២-ថ្ងៃទី២០កក្កដាឆ្នាំ២០១៧) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើអោយកងកម្លាំងប៉ូលីសប្រជាជនយកចិត្តទុកដាក់រួមសហការ ធានាសន្តិសុខ សណ្ឋាប់ធ្នាប់បណ្ដាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ជាពិសេសគឺការពារសន្តិសុខ សុវត្ថិភាពជាដាច់ខាតក្នុងឆ្នាំ APEC ២០១៧ និងសប្ដាហ៍ប្រជុំថ្នាក់កំពូល នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នាខែវិច្ឆកាឆ្នាំ២០១៧)។នាយករដ្ឋមន្ត្រីមានគោលបំណងថា៖កងកម្លាំងប៉ូលីសប្រជាជនខំប្រឹងប្រែងជានិច្ច បង្ហាញឬទ្ធានុភាព តួនាទីស្នូល ក្នុងកិច្ចការសេនាធិការអោយបក្ស រដ្ឋាភិបាល និងគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម និងក្រសួងនគរបាល សំដៅនាំចេញគោលជំហរ គោលនយោបាយត្រឹមត្រូវ ក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ