កសាងកងទ័ពរឹងមាំ ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី

(VOVworld) - មហាសន្និបាតប្រឡងប្រណាំងប្តេជ្ញាឈ្នះកងទ័ពទាំងមូលលើកទី៩
បានបើកនាព្រឹកថ្ងៃទី១ កក្កដា នៅរដ្ឋធានីហាណូយដោយមានការចូលរួមរបស់ តំណាងជាង៧០០នាក់ ដែលជាគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះ ដំណាក់កាល២០១០-២០១៥។នេះជាឱកាសបូកសរុបការងារប្រឡងប្រណាំង ប្ដេជ្ញាឈ្នះក្នុងការអនុវត្តភារកិច្ចនយោបាយរបស់កងទ័ពទាំងមូលព្រមទាំងជា
ឱកាសលើកដម្កើងគំរូ មនុស្សល្អ ការងារល្អក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ថ្លែងមតិ
នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន សង្កត់ធ្ងន់ថា៖
កសាងកងទ័ពរឹងមាំ ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថ្លែងមតិនៅមហាសន្និបាត (រូបថត៖VGP)

“ដោយមានការបន្តវេននិងពង្រីកប្រពៃណីដ៏ល្អប្រសើរ ភ្លឺស្វាងនិងអង់អាចក្លាហាន កងទ័ពប្រជាជនវៀតណាមត្រូវតែស្មោះត្រង់ជាដាច់ខាតជាមួយមាតុភូមិជាមួយ
ប្រជាជាតិ ជាមួយរដ្ឋធម្មនុញ្ញរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម។កង
ទ័ពត្រូវប្រតិបតិ្តយ៉ាងម៉ឺងម៉ាត់តាមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ
ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងកោះសមុទ្រដ៏ពិសិដ្ឋ
របស់មាតុប្រទេស ក៏ដូចជាការពារជីវភាពរស់នៅសុខសាន្តត្រាណរបស់ប្រជាជន
ការពារបក្ស រដ្ឋ និងរបបផងដែរ។កងទ័ពត្រូវខិតខំប្រឹងប្រែងរួមចំណែកយ៉ាង
សកម្មក្នុងការរក្សាន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការមិត្តភាពដើម្បីបង្កើតបរិយា
កាសនិងលក្ខណៈងាយស្រួលសំរាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។

លោក Nguyen Tan Dung ជឿជាក់ថា ក្រោយពីមហាសន្និបាតនេះ ចលនាប្រឡង
ប្រណាំងប្ដេជ្ញាឈ្នះរបស់កងទ័ពទាំងមូលនឹងពិតជាកម្លាំងចលករដ៏ធំធេងដើម្បី
លើកទឹកចិត្តកម្មាភិបាល យុទ្ធជនការពារជាតិលើទូទាំងប្រទេសខិតខំប្រឹងប្រែង
ឈានទៅមុខ ទទួលបានស្នាដៃឆ្នើមជាច្រើន រួមវិភាគទានថែមទៀតសំរាប់បុព្វ
ហេតុកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ