កសាងខេត្ត QuangNamឲ្យមានការអភិវឌ្ឍន៍ចាប់រហ័សលើគ្រប់វិស័យប្រកបដោយនិរន្តរភាព

កសាងខេត្ត QuangNamឲ្យមានការអភិវឌ្ឍន៍ចាប់រហ័សលើគ្រប់វិស័យប្រកបដោយនិរន្តរភាព - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam

(VOVworld)-នាព្រឹកថ្ងៃទី២៨កញ្ញានៅទីក្រុងហាណូយ នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​
ខេត្ត Quang Nam ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ថ្លែងមតិក្នុងជំនួនធ្វើការ
នេះ លោក Nguyen Xuan Phuc បានវាយតម្លៃថា ខេត្ត Quang Nam បានអភិវឌ្ឍន៍ល្អ​
នូវវិស័យមុខព្រួញមួយចំនួនដូចជា អភិវឌ្ឍន៍វិស័យទេសចរណ៍  គ្រឿងយន្តនិង
ហេដ្ឋារចនាសម្ព័ន្ធជាដើម។ រួមជាមួយគ្នានោះ ជីវភាពរស់នៅរបស់ប្រជាជនក៏បាន
លើកស្ទួយ កំណែទម្រង់បែបបទរដ្ឋបាលទទួលបានការរីកចំរើន ហើយកសិកម្មជន
បទ និងកសាងជនបទថ្មីទទួលបានការយកចិត្តទុកដាក់ជាពិសេស។ ស្តីពីទិសដៅ
នាពេល ខាងមុខ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “គប្បីកសាងខេត្ត Quang Nam ឲ្យក្លាយទៅជារូបសណ្ឋានអភិវឌ្ឍន៍ចាប់រហ័ស
លើគ្រប់វិស័យប្រកបដោយនិរន្តរភាព រួមជាមួយក្រុង Da Nang និងខេត្ត Quang Ngai
 ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់តំបន់ប៉ែកកំណ្តាលភូមិភាគកណ្តាលវៀត
ណាម។ ស្តីពីទ្រង់ ទ្រាយ សេដ្ឋកិច្ច គឺបរិយាកាសអភិវឌ្ឍន៍របស់ខេត្ត Quang Nam
គឺល្អជាងក្រុង Da Nang និង ការប្រមូលថវិការសរុបរបស់ Quang Nam ក៏ច្រើនជាង
 Da Nang ដែរ។​ហើយទំហំដី របស់ខេត្ត Quang Nam គឺច្រើនជាង១២ដងប្រៀបនឹង
ទីក្រុង Da Nang ។​តាមនោះ ត្រូវ កសាង Quang Nam រួមជាមួយ Da Nang និង
Quang Ngai ឲ្យក្លាយ ទៅជាមណ្ឌល សេដ្ឋកិច្ចរបស់តំបន់​ ប៉ែកកំណ្តាលភូមិភាគ
កណ្តាល”។

        ដើម្បីសម្រេចបានប្រការនេះ នាយករដ្ឋមន្ត្រីបានចាត់ទុកថា  ខេត្ត Quang
Nam ត្រូវប្រមូលរាល់ប្រភពកម្លាំង កសាងរដ្ឋអំណាចសុចរិតស្ថាបនា។​រួមជាមួយគ្នា
នោះ ខេត្ត Quang Nam គប្បីកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ មានកម្មវិធីអភិវឌ្ឍន៍
អង្គភាពអាជីវកម្មនិងមានដំណោះស្រាយទាក់ទាញវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ