កសាងខឿនការទូតវៀតណាមដែលត្រួសត្រាយផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប និងបម្រើមាតុភូមិ

(VOVWORLD) - នារសៀលថ្ងៃទី២៥ សីហា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានបើកសិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ” ក្នុងឱកាសរំលឹក ខួបលើកទី ៧៨ ទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣)។

កសាងខឿនការទូតវៀតណាមដែលត្រួសត្រាយផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប និងបម្រើមាតុភូមិ - ảnh 1សិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ”។ (រូបថត៖ dangcongsan.vn)
អញ្ជើញថ្លែងមតិបើកសិក្ខាសាលា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចាត់ទុកថា ក្នុងបរិបទថ្មី ភារកិច្ចកសាងខឿនការទូតដែលត្រួសត្រាយ ផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើប្រទេសជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កាន់តែមានភាពចាំបាច់បន្ទាន់ជាងពេលណាៗទាំងអស់។ ផ្នែកការទូតត្រូវតែស្រុះចិត្ត គំនិត ប្ដេជ្ញាចិត្តកសាងជួរកម្មាភិបាលការទូតដែលមានឫទ្ធានុភាពនយោបាយ និង កម្រិតជំនាញវិជ្ជាជីវៈខ្ពស់។
លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ការទូតវៀតណាមមានរចនាប័ទដោយឡែកពិសេសនៃសម័យហូជីមិញ ដែលជារចនាប័ទ ការទូត “ដើមឬស្សីវៀតណាម”។ រចនាប័ទនេះគឺផ្អែកលើមូលដ្ឋាននៃមនោគមន៍ការទូត ហូជីមិញនិងប្រពៃណី អត្តសញ្ញាណការទូត វប្បធម៌ ប្រជាជាតិ សមស្របនឹងលក្ខខណ្ឌ ជាក់លាក់របស់វៀតណាម។ នៅក្នុងសិក្ខាសាលានេះ បណ្ដាវាគ្មិនបានស្នើឡើងដំណោះស្រាយដើម្បីបំផុស និងពង្រីកឫទ្ធានុភាព ភាពច្នៃប្រឌិត ភាពម្ចាស់ការក្នុងការសម្រមខ្លួន និងលើកកំពស់ តួនាទីត្រួសត្រាយនៃផ្នែកការទូត; កសាងគំរូកម្មាភិបាលការទូតទំនើប ប្រកបដោយ ភាពម្ចាស់ការ ភាពច្នៃប្រឌិត សាមគ្គីភាព វិន័យ ខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការ លំបាក និងបញ្ហាប្រឈមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ