កសាងគំរូលិទ្ធិ​សង្គមនិយមដែលផ្សារភ្ជាប់​នឹងមនុស្សសង្គមនិយម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុង Hai Phong គណៈកម្មាធិការបក្សទីក្រុង Hai Phong បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ទីក្រុង “កសាងគំរូលិទ្ធិសង្គមនិយមដែលផ្សារភ្ជាប់នឹងមនុស្សសង្គមនិយមនៅទីក្រុង Hai Phong”។

នៅក្នុងសិក្ខាសាលា អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របានធ្វើបទបង្ហាញអំពីសមិទ្ធិផល ចំណុចពិសេស និងរបកគំហើញក្នុងការកសាងសង្គមនិយមនៅទីក្រុង Hai Phong និងតួនាទីរបស់ប្រជាជន Hai Phong ក្នុងដំណើរការកសាងសង្គមនិយមនៅទីក្រុង Hai Phong។ ទន្ទឹមនឹងនោះ ផ្តល់និងបំពេញបន្ថែមនូវមូលដ្ឋានទ្រឹស្តីនៃលិទ្ធិសង្គមនិយមដែលផ្សារភ្ជាប់នឹងមនុស្សសង្គមនិយមដែលមានចរិតលក្ខណៈរបស់ទីក្រុង Hai Phong។ តាមនោះ ស្នើដំណោះស្រាយឱ្យ Hai Phong ឈានមុខគេក្នុងការកសាងនិងអនុវត្តគំរូសង្គមនិយមដែលផ្សារភ្ជាប់នឹងមនុស្សសង្គមនិយមក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong លោក Le Tien Chau បានអះអាងថា៖ “យើងត្រូវបង្កើតការផ្លាស់ប្តូរថ្មីដ៏រឹងមាំ និងជាក់ស្តែង នៅក្នុងវិធីដឹកនាំ ដែលមានសមត្ថភាពដឹកនាំទីក្រុង ឈានចូលយុគសម័យថ្មី។ ទន្ទឹមនឹងនោះ យើងត្រូវកសាងក្បាលម៉ាស៊ីនរដ្ឋបាលដោយបង្រួម ប្រសិទ្ធភាព តម្លាភាព និងជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីប្រជាជន និងបម្រើប្រជាជន; ធានាថារាល់ការសម្រេចចិត្តគឺសំដៅទៅលើផលប្រយោជន៍របស់ប្រជាជន” ។

កសាងគំរូលិទ្ធិ​សង្គមនិយមដែលផ្សារភ្ជាប់​នឹងមនុស្សសង្គមនិយម - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong លោក Le Tien Chau ថ្លែងមតិក្នុងសិក្ខាសាលា។ រូបថត៖ Thanh Nga/VOV

ទីក្រុង Hai Phong រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងប្រទេសជាតិ។ គោលនយោបាយជាច្រើនរបស់ Hai Phong គឺឈានមុខគេនិងលេចធ្លោសម្រាប់ប្រទេសទាំងមូល ដូចជា៖ អភិវឌ្ឍលំនៅដ្ឋានសង្គម និងលំនៅដ្ឋានកម្មករ; មិនគិតថ្លៃសិក្សាសម្រាប់និស្សិត; ជួយឧបត្ថម្ភលើការចំណាយបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កម្មករ; ដើម្បីនៅចុងឆ្នាំ ២០២៤ ទីក្រុងលែងមានគ្រួសារក្រីក្រទៀតហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ