កសាងគោលមាគ៌ាកិច្ចការបរទេសវៀតណាមឆ្លើយតបនឹងតម្រូវការ ភារកិច្ច​ក្នុង​ស្ថានភាពថ្មី

(VOVWORLD) - លើសពីនេះទៅទៀត ផ្តោតលើគុណភាពនៃការងារសេនាធិការយុទ្ធសាស្ត្រ បង្កើនការសិក្សាស្រាវជ្រាវ តាមដានស្ថានការណ៍ឱ្យដិតដល់ ម្ចាស់ការធ្វើជាសេនាធិការអំពីគោលការណ៍កិច្ចការបរទេស។
កសាងគោលមាគ៌ាកិច្ចការបរទេសវៀតណាមឆ្លើយតបនឹងតម្រូវការ ភារកិច្ច​ក្នុង​ស្ថានភាពថ្មី - ảnh 1សន្នសីទបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៨ នីតិកាលទី ១១ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ គណៈកម្មការកិច្ចការបរទេសមជ្ឈិមបានរៀបចំសន្នសីទបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានគណៈកម្មការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានស្នើឲ្យគណៈកម្មការកិច្ចការបរទេសមជ្ឈឹមបន្តជ្រួតជ្រាបរាល់សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្ត សារាចរ សេចក្ដីសន្និដ្ឋានរបស់មជ្ឈឹមស្ដីពីការងារកិច្ចការបរទេស និងការពារមាតុភូមិ ហើយអនុវត្តន៍ជាក់ស្ដែងទៅជាគម្រោង កម្មវិធី។ លើសពីនេះទៅទៀត ផ្តោតលើគុណភាពនៃការងារសេនាធិការយុទ្ធសាស្ត្រ បង្កើនការសិក្សាស្រាវជ្រាវ តាមដានស្ថានការណ៍ឱ្យដិតដល់ ម្ចាស់ការធ្វើជាសេនាធិការអំពីគោលការណ៍កិច្ចការបរទេស។ ផ្ដោតសំខាន់លើការងារបូកសរុបទ្រឹស្តី និងការអនុវត្តកិច្ចការបរទេសជាក់ស្ដែង ដើម្បីសុក្រិតមូលដ្ឋានទ្រឹស្ដី និងអនុវត្តន៍ការកសាងគោលម៌ាគាកិច្ចការបរទេសវៀតណាម ឆ្លើយតបនឹងតម្រូវការ ភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានការណ៍ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ