កសាងតំបន់ Tay Nguyen ដោយការអភិវឌ្ឍប្រកបដោយចីរភាពនិងអភិរក្សអត្តសញ្ញាណវប្បធម៌

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃផែនការ មេតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

កសាងតំបន់ Tay Nguyen ដោយការអភិវឌ្ឍប្រកបដោយចីរភាពនិងអភិរក្សអត្តសញ្ញាណវប្បធម៌ - ảnh 1កិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃផែនការ មេតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen) ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ការរៀបចំផែនការមេសម្រាប់តំបន់ Tay Nguyen ត្រូវការវិធីអភិក្រមដោយមាន របៀបរៀបរយ គ្រប់ជ្រុងជ្រោយ និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្លៃពិសេស ក៏ដូច ជាត្រូវការគួបផ្សំសក្តានុពល និងប្រៀបខ្លាំងជាមួយនឹងនិន្នាការសម័យកាល ដើម្បីជួយ តំបន់ Tay Nguyen “ភ្ញាក់ពីដំណេក" ជាមួយនឹងតម្លៃថ្មី។ លើសពីនេះ គួរតែផ្តល់អាទិភាព ដល់ការកំណត់តម្លៃពិសេសខាងអាកាសធាតុ ធម្មជាតិ ជីវចម្រុះ ភូគព្ភសាស្ត្រ ធនធាន ទឹក និងវប្បធម៌ ... ដើម្បីអភិរក្ស ថែរក្សា និងបង្កើតតម្លៃធនធានដែលមិនអាចកាត់ថ្លៃ បាន ក្លាយជាធនធានអភិវឌ្ឍន៍ដ៏ពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ការរៀបចំបរិយាកាសអភិវឌ្ឍ ទីក្រុង និងជនបទ ត្រូវរក្សាបាននូវអត្តសញ្ញាណ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងលក្ខណៈភូមិសាស្ត្រ និងទេសភាព ហើយតំរង់ទិស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ស្របតាមប្រព័ន្ធអេកូឡូស៊ី ខ្សែសង្វាក់តម្លៃ ច្រករបៀងសេដ្ឋកិច្ចនៅក្នុងតំបន់និងអន្តរតំបន់។
ទាក់ទិននឹងវិស័យសេដ្ឋកិច្ចមុខព្រួញមួយចំនួននៃតំបន់ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ថា កសិកម្មចាំបាច់ត្រូវផ្លាស់ប្តូរឆ្ពោះទៅរកបច្ចេកវិទ្យាខ្ពស់ សរីរាង្គ បង្កើនតម្លៃតាមរយៈការកែច្នៃ និងបង្កើតផលិតផលជាតិ; លើកទឹកចិត្តថាមពលកកើត ឡើងវិញ រួមផ្សំជាមួយថាមពលវារីអគ្គិសនី; អភិវឌ្ឍន៍សេដ្ឋកិច្ចរុក្ខប្រមាញ់ និងទីផ្សារ ឥណទានកាបូន។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ