កសាងទីក្រុង Can Tho ទៅជាទីក្រុងទំនើបមួយពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) -  ទន្ទឹមជាមួយគ្នានោះ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ត្រូវបានធ្វើឱ្យប្រសើរឡើង អត្រាគ្រួសារក្រីក្រនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long បានធ្លាក់ចុះដល់កម្រិតទាបបំផុត។
កសាងទីក្រុង Can Tho ទៅជាទីក្រុងទំនើបមួយពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ VOV)

នាថ្ងៃទី ១៧ ខែកក្កដា អញ្ជើញដឹកនាំកិច្ចប្រជុំ របស់ការិយាល័យនយោបាយជាមួយទីក្រុង Can Tho អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានថ្លែងថា ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ជាពិសេស ចាប់តាំងពីពេលដែលការិយាល័យនយោបាយ បានចេញសេចក្តីសម្រេចចិត្ត ស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Can Tho ក្នុងរយៈពេលនៃឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ ទីក្រុង Can Tho បានធ្វើអាជីវកម្មនិងពង្រីកបានល្អនូវសក្តានុពលសម្រាប់ការអភិវឌ្ឍ ហើយសេដ្ឋកិច្ចមានកំណើនល្អ។ ទន្ទឹមជាមួយគ្នានោះ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ត្រូវបានធ្វើឱ្យប្រសើរឡើង អត្រាគ្រួសារក្រីក្រនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long បានធ្លាក់ចុះដល់កម្រិតទាបបំផុត។

នៅក្នុងបរិបទស្ថានភាពពិភពលោកនិងតំបន់ ក៏ដូចជានៅក្នុងប្រទេស នៅមានបម្រែបម្រួលដោយមិនអាចដឹងជាពុន ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិយាយរួមនិងតំបន់ ដីសណ្តទន្លេ Cuu Long និយាយដោយឡែក។  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានអនុសាសន៍ថា៖ “ទីក្រុង Can Tho បន្តលើកកម្ពស់ប្រពៃណីវីរៈភាព និងប្រពៃណីបដិវត្តដ៏រុងរឿង បំផុសទឹកចិត្តស្នេហាជាតិ ទឹកចិត្តស្រឡាញ់មាតុភូមិ ស្មារតីកសាងទីក្រុង Can Tho ដោយមិនសុខចិត្តរស់នៅក្នុងភាពក្រីក្រ ពោលគឺត្រូវមានការប្តេជ្ញាចិត្ត ប្រមូលផ្តុំកម្លាំងពលំពីគ្រប់ទីកន្លែង ពីមជ្ឈឹមដល់តំបន់។ រួមជាមួយគ្នានោះ អ្នកវិទ្យាសាស្ត្រ ត្រូវដាក់ចេញនូវដំណោះស្រាយដើម្បីទីក្រុងអាចមានការអភិវឌ្ឍខ្លាំងក្លាថែមទៀត”។

នៅក្នុងជំនួបធ្វើការនេះ ការិយាល័យនយោបាយ បានផ្តល់យោបល់លើគោលបំណងនិងភារកិច្ចបន្តសម្រាប់អភិវឌ្ឍន៍ទីក្រុង Can Tho នាពេលខាងមុខ ក៏ដូចជាបង្កើតប្រភពធនធានកាន់តែច្រើនសម្រាប់ទីក្រុង ជាពិសេស ពង្រីកនូវតួនាទីជាកម្លាំងចលករ សម្រាប់ជំរុញឲ្យតំបន់វាលសណ្តរទន្លេ Cuu Long មានការអភិវឌ្ឍកាន់តែស៊ីជម្រៅ រួមចំណែកទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ