កសាងទីក្រុង Da Lat និងតំបន់ជុំវិញក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយគុណភាពខ្ពស់នៃអាស៊ីអាគ្នេយ៍

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ មិថុនា នៅទីក្រុង Da Lat ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានចូលរួមសន្និសីទប្រកាសផែនការមេខេត្ត Lam Dong ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

កសាងទីក្រុង Da Lat និងតំបន់ជុំវិញក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយគុណភាពខ្ពស់នៃអាស៊ីអាគ្នេយ៍ - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ប្រគល់សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីអនុម័តផែនការមេខេត្ត Lam Dong ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជូនថ្នាក់ដឹកនាំខេត្ត Lam Dong។ (រូបថត៖ VGP/Hai Minh)

តាមផែនការមេ នៅឆ្នាំ២០៣០ ខេត្ត Lam Dong នឹងក្លាយទៅជាខេត្តអភិវឌ្ឍន៍គួរសម; កសាងទីក្រុង Da Lat និងតំបន់ជុំវិញក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយគុណភាពខ្ពស់នៃប្រទេសទាំងមូល និងតំបន់អាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលនៃការអប់រំ និងនវានុវត្តន៍។ ជាពិសេស Lam Dong នឹងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ប្រកបដោយនិរន្តរភាព ទំនើប ប្រសិទ្ធភាពខ្ពស់ សរីរាង្គ ឆ្ពោះទៅការបង្កើតតំបន់កសិកម្មឯកទេសទ្រង់ទ្រាយធំ: ក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតកសិកម្មសរីរាង្គបច្ចេកវិទ្យាខ្ពស់លំដាប់ជាតិ និងអន្តរជាតិ។ នៅឆ្នាំ ២០៥០ ខេត្ត Lam Dong នឹងបំពេញតាមស្តង់ដារ ដើម្បីក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិមដ៏ទំនើប មានអត្តសញ្ញាណ បៃតង ឆ្លាតវៃ និងគួរឲ្យចង់រស់នៅ។

ថ្លែងមតិនៅសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានក្រើនរំលឹកថា ដើម្បីអនុវត្តន៍ផែនការមេប្រកបដោយជោគជ័យ ខេត្តLam Dong ចាំបាច់ត្រូវធានាផែនការមេឲ្យស្របតាមទិសដៅត្រឹមត្រូវ មានភាពបត់បែនក្នុងការអនុវត្តគោលដៅនានា; ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្មត្រូវចែករំលែក និងរួមជាមួយអាជ្ញាធរដើម្បីធានាភាពជោគជ័យរបស់ផែនការមេ។

លោក Vo Ngoc Hiep អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានឲ្យដឹងថា នាពេលខាងមុខ ខេត្តនឹងបន្តកែលម្អយន្តការ និងគោលនយោបាយ; ប្តេជ្ញាធ្វើកំណែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត។ ក្នុងនោះ យកប្រជាជននិងអង្គភាពអាជីវកម្មជាមជ្ឈភាពក្នុងការបម្រើ។ ទន្ទឹមនឹងនោះ កៀរគរនិងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានរដ្ឋ ឯកជន និងសង្គម ដើម្បីជំរុញការវិនិយោគអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែស៊ីសង្វាក់គ្នា និងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ