កសាងនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាជាតិនូវ “សិល្បៈខ្មុកម្រ័ក្សណ៍វៀតណាម” ដំណាក់កាល ២០២០ - ២០៣០

(VOVWORLD) - គម្រោងកសាងនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាជាតិ “សិល្បៈខ្មុកម្រ័ក្សណ៍វៀតណាម” ដំណាក់កាល ២០២០-២០៣០ ត្រូវបានអនុម័តជាផ្លូវការ។ 

គម្រោងនេះរួមចំណែកដល់ការជំរុញវិស័យសិល្បៈ អភិវឌ្ឍន៍វិស័យទេសចរណ៍ សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ រួមចំណែកក្នុងការបញ្ជាក់ពីតម្លៃរបស់ខ្មុកម្រ័ក្សណ៍វៀតណាមនៅលើទីផ្សារទាំងក្នុងប្រទេសនិងអន្តរជាតិផងដែរ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការជួបប្រាស្រ័យ ផ្តោតការយកចិត្តទុកដាក់លើពាណិជ្ជសញ្ញាជាតិ តាមរយៈការណែនាំផលិតផលនិងខ្មុកម្រ័ក្សណ៍របស់វៀតណាម ឲ្យក្លាយទៅជាផលិតផលវប្បធម៌និងសិល្បៈរួមចំណែកកសាងឧស្សាហកម្មវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ