កសាងប្រព័ន្ធមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍

(VOVWORLD) - នាថ្ងៃទី១៣ មេសា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាម បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានាពេលខាងមុខ។ 

កសាងប្រព័ន្ធមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍  - ảnh 1ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Duc Dam។
ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vu Duc Dam ចាត់ទុកថា៖ ក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវការកំណត់ឡើងវិញនូវប្រព័ន្ធមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍របស់វៀតណាមក្នុងសម័យថ្មី។ ទន្ទឹមនឹងបណ្ឌិតសភា និង សាកលវិទ្យាល័យជាតិដែលមានប្រព័ន្ធស្រាវជ្រាវនោះ ត្រូវតែមានសាកលវិទ្យាល័យ តាមទិសដៅស្រាវជ្រាវបន្ថែមទៀត ជាពិសេសគឺវិទ្យាស្ថានស្រាវជ្រាវនៅក្នុងសហ គ្រាស។ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវការបន្តដោះស្រាយការជំពាក់ជំពិន ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ប្រទេសជាតិ; ផ្អែកលើការស្រាវជ្រាវ របស់ពិភពលោកដើម្បីស្វែងរកចំណុចថ្មីៗ ព្រមទាំងជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តភាព ហើយស្រាវជ្រាវបច្ចេកវិទ្យាឲ្យបានសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ