កសាងបរិយាកាសសិក្សារៀនសូត្រនិងហាត់ពត់លត់ដំដើម្បីឲ្យយុវជនវៀតណាមអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ មីនា នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី៩០ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២១) និងទទួលគ្រឿងឥស្សៈរិយយសហូជីមិញ។ 
កសាងបរិយាកាសសិក្សារៀនសូត្រនិងហាត់ពត់លត់ដំដើម្បីឲ្យយុវជនវៀតណាមអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញថ្លែងនៅពិធីរំលឹកខួបលើកទី៩០ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ (រូបថត៖ Tien Phong)
អញ្ជើញចូលរួមពិធីនេះមានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc រួមជាមួយ ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា លេខាមជ្ឈឹមសម្ព័ន្ធយុវជនតាមបណ្ដា សម័យកាល ព្រមទាំងកម្មាភិបាលសម្ព័ន្ធយុវជន និងគំរូយុវជន កុមារឆ្នើមៗក្នុងទូទាំង ប្រទេសផងដែរ។
អញ្ជើញថ្លែងនៅពិធីរំលឹកខួប អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា យុវជនជាចំណែកដ៏សំខាន់មួយរបស់ប្រជាជាតិ ជាសសរស្តម្ភរបស់ប្រទេសជាតិ ជាកម្លាំងដ៏សំខាន់ ច្រើនសន្ធឹកសន្ធាប់ និងមានការរួម វិភាគទានដ៏ធំធេងសម្រាប់សង្គម ទោះជាក្នុងដំណាក់កាលប្រវត្តិសាស្ត្រណាមួយ នៅ ប្រទេសណាមួយនិងប្រជាជាតិណាមួយក៏ដោយ។ ដើម្បីអនុវត្តន៍ប្រកបដោយជោគ ជ័យនូវគោលដៅកសាង អភិវឌ្ឍន៍ប្រទេសជាតិ ចាំបាច់ត្រូវពង្រីកយ៉ាងខ្លាំងក្លាថែម ទៀតនូវតួនាទីឈានមុខគេ ស្មារតីស្ម័គ្រចិត្ត និងការច្នៃប្រឌិតរបស់យុវជន។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “សម្ព័ន្ធយុវជនកុម្មុយនិស្ តហូជីមិញ ចាំបាច់ត្រូវបង្កើនការអប់រំដល់ជំនាន់ក្មេងៗ អំពីឧត្តមគតិបដិវត្តន៍ សីលធម៌ របៀបរស់នៅល្អប្រសើរ លើកកំពស់សេចក្ដីស្នេហា ជាតិ មោទនភាពជាតិ ជាពិសេសគឺពូនជ្រុំសេចក្ដីប្រាថ្នាកសាងប្រទេសជតិ និងការ យល់ដឹងច្បាស់ពីកាតព្វកិច្ច ទំនួលខុសត្រូវរបស់ខ្លួនក្នុងការកសាងនិងការពារ មាតុភូមិ។ បន្តខិតខំព្យាយាម យកចិត្តទុកដាក់ខ្ពស់ដល់ការងារឃោសនា អប់រំ ការ សិក្សាស្រាវជ្រាវនិងអនុវត្តគោលមាគ៌ា សេចក្ដីសម្រេចចិត្តរបស់បក្សចូលក្នុងស្ថានភាព ជាក់ស្ដែង ព្រមទាំងមានការច្នៃប្រឌិតក្នុងការលើកទឹកចិត្តកម្មាភិបាល យុវជន និង កុមារឲ្យសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ ផងដែរ”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យបន្តយកចិត្តទុកដាក់ដល់ការកសាង បរិយាកាសងាយស្រួលសម្រាប់សិក្សារៀនសូត្រ ហាត់ពត់លត់ដំ ការធ្វើពលកម្មនិង ការលេងកំសាន្តដើម្បីជួយយុវជនអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដោយមានសេចក្ដី ស្នេហាធំនិងទំនួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ ស្រុកកំណើតនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ