កសាងព្រំដែនមិត្តភាពវៀតណាម-ឡាវ

កសាងព្រំដែនមិត្តភាពវៀតណាម-ឡាវ - ảnh 1
សន្និសីទអំពីការកសាងខ្សែព្រំដែនមិត្តភាពរវាងវៀតណាមនិងឡាវ


(VOVworld) - នាព្រឹកថ្ងៃទី៣វិច្ឆិកា នៅខេត្ត Khammuone របស់ប្រទេសឡាវគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
ឡាវកសាងប្រទេសជាតិ បានរៀបចំសន្និសីទអំពីការកសាងខ្សែព្រំដែនមិត្តភាពរវាង
ប្រទេសទាំង២។នៅទីនេះ បណ្ដាដំណាងបានចាត់ទុកថា នាពេលកន្លងទៅ កិច្ច
សហប្រតិបតិ្តការរវាងរណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវ កសាងប្រទេស
ជាតិ គឺសម្បូរបែប រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាង
ប្រទេសទាំង២។បណ្ដាការផ្ដួចផ្ដើមគំនិតរបស់រណសិរ្សទាំង២ ត្រូវបានឃោសនា
ផ្សព្វផ្សាយដ៏ទូលំទូលាយទៅដល់ប្រជាជនគ្រប់ស្រទាប់ ជួយឲ្យប្រជាជនយល់ថែម
ទៀតទំនាក់ទំនងពិសេសវៀតណាម-ឡាវ ដើម្បីប្រកៀកស្មាជាមួយគ្នាការពារព្រំ
ដែនឲ្យបានរឹងមាំ។សន្និសីទនេះ ក៏បានពិភាគ្សាអំពីទិសដៅ ភារកិច្ចកសាងខ្សែ
ព្រំដែនសន្តិភាព មិត្តភាំពរវាងប្រទេសទាំង២ក្នុងដំណាក់កាល២០១៤-២០១៦ផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ