កសាងព្រំដែនសាមគ្គីភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍

(VOVWORLD) - រណសិរ្សនៃខេត្តទាំងពីរឯកភាពគ្នាបន្តអនុវត្តន៍ល្អការងារឃោសនាដល់ប្រជាជនឱ្យយល់ដឹងអំពីអត្ថន័យនៃការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាពដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលដល់សកម្មភាពកសាងខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន។
កសាងព្រំដែនសាមគ្គីភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ - ảnh 1ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិ Kien Giang-ខេត្តកំពត បានចុះហត្ថលេខាលើរបាយការណ៍បូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍវៀតណាម-កម្ពុជា ។ រូបថត៖ baokiengiang.vn

នាថ្ងៃទី១៦ វិច្ឆិកា នៅទីក្រុង Rach Gia គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពតបានរៀបចំកិច្ចប្រជុំបូកសរុបរយៈពេល ១ ឆ្នាំ នៃការអនុវត្តផែនការប្រឡងប្រណាំងកសាងខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងអង្គភាពទាំងពីរ ដំណាក់កាល ២០២៣ - ២០២៥។

ក្នុងកិច្ចប្រជុំនេះ តំណាងរណសិរ្សមាតុភូមិខេត្ត Kien Giang និងខេត្តកំពតបានអះអាងថា ក្រោយរយៈពេលមួយឆ្នាំនៃការអនុវត្តខ្លឹមសារនៃផែនការប្រឡងប្រណាំង ភាគីទាំងពីរបានអនុវត្តន៍យ៉ាងល្អប្រសើរនូវខ្លឹមសារដែលបានចុះហត្ថលេខា និងរៀបចំការឃោសនាដល់ប្រជាជន ដើម្បីរួមគ្នាប្ដេជ្ញាចិត្តកសាងខ្សែបន្ទាត់ព្រំដែនក្នុងស្មារតីពូនជ្រុំទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណីដោយឥទឈប់ឈរ។

នាពេលខាងមុខ រណសិរ្សនៃខេត្តទាំងពីរឯកភាពគ្នាបន្តអនុវត្តន៍ល្អការងារឃោសនាដល់ប្រជាជនឱ្យយល់ដឹងអំពីអត្ថន័យនៃការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងមិត្តភាពដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅតំបន់ព្រំដែន បង្កលក្ខណៈងាយស្រួលដល់សកម្មភាពកសាងខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន។  ទន្ទឹមនឹងនោះ បង្កើនការឃោសនា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ តាមខ្សែបន្ទាត់ព្រំដែន និងតំបន់ទឹកប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកល និងល្បិចកល បំផ្លិចបំផ្លាញសន្តិភាពរបស់កងកម្លាំងអរិភាព ដើម្បី សំដៅបំបែកបំបាកសាមគ្គីភាព មិត្តភាព និងប្រពៃណីរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ