កសាងមណ្ឌលប៉ីអូហ្វែកោះ Vu Yen-Hai Phong មានតំលៃជិត១ពាន់លានដុល្លារអាមេរិក

កសាងមណ្ឌលប៉ីអូហ្វែកោះ Vu Yen-Hai Phong មានតំលៃជិត១ពាន់លានដុល្លារអាមេរិក - ảnh 1
កសាងមណ្ឌលប៉ីអូហ្វែកោះ Vu Yen-Hai Phong មានតំលៃជិត១ពាន់លានដុល្លារអាមេរិក (VOV)


        Vovworld-នាថ្ងៃទី១២កក្កដានៅក្រុង Hai Phong បានប្រព្រឹត្តទៅពិធីបើក
​ការដ្ឋានមណ្ឌលលេងកំសាន្តលំហែកាយផ្ទះនៅនិងមណ្ឌលសួនឧទ្យានប៉ីអូហ្វែ​រួម
មានផ្ទៃដីទាំងអស់នៃកោះ Vu Yen (Hai Phong)។ គំរោងការណ៍មណ្ឌល​ប៉ីអូហ្វែ​​កោះ
Vu Yen មានផ្ទៃដីប្រមាណ៨៧២ហិតតាដោយមានកំរិត​វិនិយោគ​សរុបគឺ១៩លាន
លានដុងស្មើរនឹង១ពាន់លានដុល្លារអាមេរិក។

        ថ្លែងមតិនៅពិធីបើកការដ្ឋានឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយ​តំលៃ
ខ្ពស់ការអនុវត្តគំរោងការណ៍ហេដ្ឋានរចនាសម្ព័ន្ធទាក់ទាញវិនិយោគរបស់​ទីក្រុង
Hai Phong បំរើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកសាងទីក្រុងក្លាយទៅជា​នគរ​បៃតង-
ទំនើបសក្តិសមក្លាយទៅជាមជ្ឈមណ្ឌលនៃដំបន់ឆ្នេរសមុទ្រភាគ​ខាង​ជើង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ