កសាងសេណារីយ៉ូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលខ្លី និងរយៈពេលវែង

(VOVWORLD) - ឈានចូលឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងហើយរីករាលដាលយ៉ាងឆាប់រហ័សដល់ប្រទេសនានា នៅលើទូទាំងពិភពលោក។ ក្នុងបរិបទនេះ លទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ បានបង្ហាញថា សេដ្ឋកិច្ចក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
កសាងសេណារីយ៉ូអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលខ្លី និងរយៈពេលវែង - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Quochoi.vn)

បន្តសម័យប្រជុំលើកទី ៤៥ នាព្រឹកថ្ងៃទី ១៥ ខែឧសភា ដោយផ្តល់មតិយោបល់ លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការវាយតម្លៃបំពេញបន្ថែមលើការអនុវត្តផែនការអភិវឌ្ឍ សេដ្ឋ កិច្ច-សង្គម និងថវិការដ្ឋឆ្នាំ ២០១៩; វាយតំលៃអំពីការអនុ វត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២០ នោះ គណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភាវៀតណាមបានស្នើថា៖ “រដ្ឋាភិបាលចាំបាច់ត្រូវរៀបចំឲ្យបានច្បាស់លាស់នូវសេណារីយ៉ូអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងរយៈពេលខ្លី និងរយៈពេលវែង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ ដោយផ្អែកលើការងារធ្វើយ៉ាងប្ដូរផ្ដាច់ ម៉ឺងម៉ាត់របស់ប្រព័ន្ធនយោបាយទាំងមូលនោះ លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ ២០១៩ ទទួលបានសមិទ្ធិផលដ៏សំខាន់ជាច្រើន លើគ្រប់វិស័យ។ នាឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងហើយបានរីករាលដាលយ៉ាងឆាប់រហ័សដល់ប្រទេសនានានៅលើពិភពលោក។ ក្នុងបរិបទនេះ លទ្ធ ផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ បានបង្ហាញថាសេដ្ឋកិច្ចក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា ក្នុងបរិបទនេះ វៀតណាមចាំបាច់ត្រូវមានសេណារីយ៉ូដើម្បីទាក់ទាញការវិនិយោគ។ លោក Nguyen Hanh Phuc អគ្គលេខាធិការរដ្ឋសភា បានឲ្យដឹងថា៖ “ទាក់ទាញការវិនិយោគគឺមិនចាំបាច់ទៅដល់គ្រប់ខេត្តក្រុងដើម្បីទាក់ទាញ ការវិនិយោគនោះឡើយ ពោលគឺយើងត្រូវជ្រើសរើសការវិនិយោគ ហើយផ្តោតសំខាន់លើវិស័យ បច្ចេកវិទ្យាខ្ពស់ និងវិស័យចាំបាច់នានា។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើវិសោធនកម្មរដ្ឋបាល យ៉ាងជាក់ស្ដែង ប្រកបដោយតម្លាភាព និងច្បាស់លាស់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ