កសាងឡើងវិញអតីតរាជវាំង Hoa Lu ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធំរបស់វៀតណាម

(VOVworld) – កសាងឡើងវិញអតីតរាជវាំង Hoa Lu ក្លាយទៅជាមជ្ឈមណ្ឌល១ក្នុង
ចំណោមមជ្ឈមណ្ឌលទេសចរណ៍ធំ២របស់វៀតណាម។នេះគឺជាការអះអាងរបស់
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang​ នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ
ខេត្ត Ninh Binh នាថ្ងៃទី១៤ មករា។លោកនេះទាមទាឲ្យក្រសួង ស្ថាប័ននានា​និង
ខេត្ត Ninh Binh ត្រូវមានផែនការមេអនុវត្តការស្ថាបនាអតីតរាជវាំងរបស់វៀតណាម
ឲ្យសមស្របទៅនឹងការទាមទារបច្ចេកទេសសិល្បៈប្រវត្តិសាស្ត្រនិងគោលនយោ
បាយទាក់ទាញវិនិយោគិន។

កសាងឡើងវិញអតីតរាជវាំង Hoa Lu ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធំរបស់វៀតណាម  - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចុះត្រួតពិនិត្យ
មណ្ឌលបេតិកភ័ណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌នៅអតីតរាជវាំង Hoa Lu (រូបថត៖VGP)


នាថ្ងៃដដែល ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam ភាគខាងជើង
វៀតណាម ប្រធានរដ្ឋលោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការ
ដែលតំបន់ដំណើរការកម្មវិធីសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងវៀតណាម
និងជប៉ុនតាមកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំង២។ប្រធានរដ្ឋលោក
Truong Tan Sang បានស្នើរឲ្យខេត្ត Ha Nam និងតំបន់មួយចំនួននៅទូទាំង
ប្រទេស ត្រូវមានគោលនយោបាយកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់
ជាងទៀត សំដៅលើកកំពស់ប្រាក់ចំណូល គុណភាពជីវភាពរស់នៅសំរាប់
ប្រជាកសិករ ជាពិសេសគឺក្នុងកាលៈទេសៈការធ្វើ សមាហរណកម្មអន្តរជាតិ
កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ