កាសែត Australia Financial Review៖ វៀតណាមកំពុង​ទាក់ទាញ​វិនិយោគិន​អូស្ត្រាលី

(VOVWORLD) -តាមការធ្វើស្ថិតិបានឲ្យដឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅតែរក្សាបាន ៦% ឡើងទៅ ចាប់តាំងពីឆ្នាំ ២០០០ ។
កាសែត Australia Financial Review៖ វៀតណាមកំពុង​ទាក់ទាញ​វិនិយោគិន​អូស្ត្រាលី - ảnh 1ក្រុមហ៊ុន Linfox របស់អូស្ត្រាលី (ប្រភព៖ logisticsmagazine )

មុននឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison នៅវៀតណាមតណាម ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ទីថ្ងៃទី ២២ ខែសីហាខាងមុខនោះការសែត Australia Financial Review បានចុះផ្សាយអត្ថបទសរសេររបស់អ្នកកាសែត Michael Smith ដោយអះអាងថា សេដ្ឋកិច្ចវៀតណាមកំពុងទាក់ទាញវិនិយោគិនអូស្ត្រាលី។ អត្ថបទនេះបានសង្កត់ធ្ងន់ថា វៀតណាមគឺជាចំណុចភ្លឺមួយនៃសេដ្ឋកិច្ចពិភពលោក។ តាមការធ្វើស្ថិតិបានឲ្យដឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅតែរក្សាបាន ៦% ឡើងទៅ ចាប់តាំងពីឆ្នាំ ២០០០ ។ តម្លៃកម្លាំងពលករសមរម្យ ចំនួនប្រជាជនវ័យក្មេង កម្រិតចំណេះដឹងខ្ពស់ និងរាល់គោលនយោបាយរបស់រដ្ឋាភិបាលស្ដីពីការកាត់បន្ថយពន្ធ ក៏ដូចជាការអនុគ្រោះមួយចំនួន សម្រាប់ក្រុមហ៊ុនអន្តរជាតិបានធ្វើឲ្យមានការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាម។ ចំពោះប្រជាជនអូស្រ្តាលីនិយាយារួម និងវិនិយោគិនអូស្រ្តាលីនិយាយដោយឡែកនោះ វៀតណាមមិនត្រឹមតែជាគោលដៅសម្រាកលំហែកាយប៉ុណ្ណោះទេ ថែមទាំងជាមានគោលនយោបាយវិនិយោគបើកចំហរ តម្លៃតម្លាំងពលករសមរម្យ និងវ័យក្មេង។ អ្នកកាសែត Michael Smith ក៏បានចាត់ទុកថា វៀតណាមគប្បីវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅកំពង់ផែសមុទ្រ និងផ្នែកអគ្គិសនី ដើម្បីទាក់ទាញវិនិយោគិនអូស្ត្រាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ