កាសែត Le Monde ចេញផ្សាយសៀវភៅស្ដីអំពីលោកប្រធានហូជីមិញ

កាសែត Le Monde  ចេញផ្សាយសៀវភៅស្ដីអំពីលោកប្រធានហូជីមិញ - ảnh 1
កាសែត Le Monde ចេញផ្សាយសៀវភៅអំពីលោកប្រធានហូជីមិញ
(រូបថតៈBích Hà/Vietnam+ )


(VOVworld)-កាសែត Le Monde របស់បារាំងទើបនឹងបោះពុម្ភផ្សាយសៀវភៅ
១ក្បាលស្តីអំពី “លោកប្រធានហូជីមិញ-ឥយ្សរជនដណ្តើមបានឯរាជ្យឲ្យប្រទេស
វៀតណាម”។ នេះជាភាគទី១១ក្នុងក្រមសៀវភៅប្រវត្តិសាស្រ្តមានឈ្មោះថា
 “បណ្តាឥយ្សរជនធ្វើឲ្យពិភពលោកផ្លាស់ប្តូរ” រួមមាន២០ភាគ។ វណ្ណកម្មមាន
ចំនួន ១០៤ទំព័រនេះ ជាការចងក្រងបណ្តាអត្ថបទដែលបានបោះពុម្ភលើ កា
សែត Le Monde របស់អ្នកនិពន្ធជាច្រើន ស្តីពីតួនាទីរបស់លោកប្រធានហូជី
មិញតាមរយៈ បណ្តាដំណាក់កាលប្រវត្តិសាស្រ្តរបស់វៀតណាម។

        អត្ថបទបានសរសេរក្នុងសៀវភៅបានបែងចែកជាបីដំណាក់កាលប្រវត្តិ
សាស្រ្ត។ អត្ថបទទាំងអស់នេះសរឲ្យឃើញថា ទោះបីជាលោកប្រធានហូជី
មិញ មិនរស់រានមានជីវិតដល់ថ្ងៃជ័យជំនះក៏ដោយ ប៉ុន្តែឧត្តមគតិរបស់លោក
អំពី ឯករាជ្យជាតិ និងឯកភាពប្រទេសជាតិនៅតែឌិតឌាមក្នុងដួងចិត្តប្រជា
ជនវៀត ណាម។ ក្នុងខ្សែភ្នែករបស់ប្រជាជនវៀតណាមនិងប្រជាជនលើទូ
ទាំងពិភពលោក លោកជាតំណាងនៃស្មារតីរំដោះជាតិនិងឯករាជ្យសេរីភាព។

        ការដែល កាសែត Le Monde បោះពុម្ភផ្សាយសៀវភៅពោលខាងលើ បាន សម្តែងនូវការស្ងើចសរសើររបស់ពិភពលោកចំពោះថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់
វៀតណាម គឺលោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ