កាសែត Wall Street Journal៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ជួយឱ្យវៀតណាមបង្កើនកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ

(VOVWORLD) -  កាសែត Wall Street Journal របស់សហរដ្ឋអាមេរិកបានដកស្រង់សម្តីអ្នកជំនាញមួយចំនួនដែលបាននិយាយថាប្រទេសវៀតណាមកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ហើយវិធានការទាំងអស់នោះបានជួយឱ្យប្រទេសវៀតណាមបង្កើនកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។

យោងតាមសារព័ត៌មាន The Wall Street Journal ថា ក្រោយរយៈពេល ៣ ខែបន្ទាប់ពីករណីឆ្លង COVID-19 ដំបូងត្រូវបានរកឃើញនោះ រហូតមកដល់ពេលនេះអាចនិយាយបានថា វៀតណាម បានយកឈ្នះលើ COVID-19។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅថ្ងៃទី ២៤ ខែមេសា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានមានប្រសាសន៍ថា វៀតណាមទើបបានឈ្នះតែការ “ប្រយុទ្ធ” មួយ ក៏ដូចជា“យុទ្ធនាការ” មួយតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានឈ្នះ “សង្គ្រាម” នេះទាំងស្រុងនៅឡើយទេ។ ការប្រកាសនេះបានកើតឡើងចំពេលដែលនៅប្រទេសមួយចំនួននៅក្នុងតំបន់ រួមទាំងសឹង្ហបូរី ក៏កំពុងប្រឈមនឹងការផ្ទុះឡើងនៃ COVID-19 បន្ទាប់ពីទទួលបានជោគជ័យដំបូងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ