កាសែតកូរ៉េខាងត្បូងបានសរសេរអត្ថបទអំពីកីឡាករបាល់ទាត់ Nguyen Cong Phuong

(VOVWORLD) - នាថ្ងៃទី ១០ ខែកុម្ភៈ កាសែតកូរ៉េខាងត្បូងបានចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា "ដល់ពេលវេលាសម្រាប់តារាបាល់ទាត់អាស៊ីអាគ្នេយ៍      ផ្សេងៗនៅកូរ៉េខាងត្បូង" បន្ទាប់ពីមានព័ត៌មានស្តីអំពីកិច្ចសន្យាឲ្យខ្ចីកីឡាករបាល់ទាត់វាងក្លឹប Hoang Anh Gia Lai នៃប្រទេសវៀតណាម និង Incheon United នៃប្រទេសកូរ៉េខាងត្បូង។
កាសែតកូរ៉េខាងត្បូងបានសរសេរអត្ថបទអំពីកីឡាករបាល់ទាត់ Nguyen Cong Phuong - ảnh 1 កីឡាករបាល់ទាត់ Nguyen Cong Phuong

អត្ថបទកាសែតនេះបានឲ្យដឹងថា អ្នកគាំទ្រកីឡាបាល់ទាត់កូរ៉េខាងត្បូងនឹងទទួលបាននូវទស្សនៈពេញលេញអំពីទេពកោសល្យបាល់ទាត់របស់វៀតណាមនៅក្នុងរដូវកាលបាល់ទាត់ខាងមុខ ខណៈដែល Incheon United បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយកីឡាករបាល់ទាត់ Nguyen Cong Phuong ដែលជាខ្សែប្រយុទ្ធ   អាយុ ២៤ ឆ្នាំ ហើយបានចូលរួមការប្រកួតបាល់ទាត់ជាង ៣០ លើក សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ អត្ថបទកាសែតនេះក៏បានអះអាងថា ក្រុមជម្រើសជាតិវៀតណាមប្រហែលជាក្រុមដែលមានវឌ្ឍនភាពយ៉ាងលឿនបំផុតនៅអាស៊ីនាពេលថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ