កាសែតកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) -សេដ្ឋកិច្ចកិច្ចវៀតណាមមានកំណើន ពី ៦% ទៅ ៧% ក្នុងមួយឆ្នាំ ខណៈដែលសេដ្ឋកិច្ចកូរ៉េខាងត្បូងមានកំណើន ២% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ 
កាសែតកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1 រូបថត៖ VOV

សារព័ត៌មានកូរ៉េខាងត្បូងបានវាយតម្លៃជាវិជ្ជមានអំពីសក្តានុពលសេដ្ឋកិច្ចរបស់វៀតណាមដោយចាត់ទុកថានេះគឺជាប្រទេសនៃឱកាសសេដ្ឋកិច្ច។

កាសែត Korea JoongAng Daily បានវាយតម្លៃថា វៀតណាមមានសក្ដានុពលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបើប្រៀបធៀប នឹងកូរ៉េខាងត្បូង ខណៈដែលវៀតណាមបានក្លាយទៅជាប្រទេសសេដ្ឋកិច្ចជួរមុខនៅអាស៊ី។ សេដ្ឋកិច្ចកិច្ចវៀតណាមមានកំណើន ពី ៦% ទៅ ៧% ក្នុងមួយឆ្នាំ ខណៈដែលសេដ្ឋកិច្ចកូរ៉េខាងត្បូងមានកំណើន ២% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ខ្សែសង្វាក់តម្លៃពិភពលោកកំពុងមានការផ្លាស់ប្តូរដោយសារតែភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏កំពុងជំរុញការបោះទុនវិនិយោគចូលមកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ