កាសែតជប៉ុនវាយតម្លៃអំពីនិន្នាការអភិវឌ្ឍន៍នៃផលិតកម្មរថយន្តនៅអាស៊ីអាគ្នេយ៍

(VOVWORLD) -នាខែឧសភា ឆ្នាំ២០១៩ កន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បានសម្រេចការសាងសង់រោងចក្ររថយន្តជាស្ថាពរ ដើម្បីផលិតរថយន្ត ដែលមានពាណិជ្ជសញ្ញាវៀតណាមដំបូងគេនៅវៀតណាម។
កាសែតជប៉ុនវាយតម្លៃអំពីនិន្នាការអភិវឌ្ឍន៍នៃផលិតកម្មរថយន្តនៅអាស៊ីអាគ្នេយ៍ - ảnh 1 រោងចក្ររថយន្តនៃសម្ព័ន្ធក្រុមហ៊ុន Vingroup (រូបថត៖ vnanet.vn)

នាថ្ងៃទី ៨ ខែកក្កដាការសែត Yomiuri របស់ប្រទេសជប៉ុនបានចុះផ្សាយបទវិភាគអំពីនិន្នាការអភិវឌ្ឍន៍នៃផ្នែក ឧស្សាហកម្មរថយន្តនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ កាសែតនេះបានអះអាងថា នៅវៀតណាម ថៃ និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតនោះ បណ្ដាក្រុមហ៊ុនក្នុងស្រុកបានចូលរួមទីផ្សាររថយន្ត ហើយកំពុងខិតខំប្រឹងប្រែងក្នុងការកសាងពាណិជ្ជសញ្ញាឯកជន ដើម្បីប្រកួតប្រជែងជាមួយសហគ្រាសជប៉ុន និងបណ្ដាពាណិជ្ជសញ្ញាដែលកំពុងឈរជើងយ៉ាងរឹងមាំនៅទីផ្សារក្នុងតំបន់នេះ។ នាខែឧសភា ឆ្នាំ២០១៩ កន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បានសម្រេចការសាងសង់រោងចក្ររថយន្តជាស្ថាពរ ដើម្បីផលិតរថយន្ត ដែលមានពាណិជ្ជសញ្ញាវៀតណាមដំបូងគេនៅវៀតណាម។ អត្ថបទសរសេរនេះបានដកស្រង់សំដីរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅឯពិធីបើកសម្ពោធ រោងចក្រផលិតរថយន្ត Vingroup ដោយសង្កត់ធ្ងន់លើជោគជ័យនៃគម្រោងនេះនឹងមានសារៈសំខាន់ជាពិសេសសម្រាប់ផ្នែកឧស្សាហកម្មវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលនឹងជួយឧបត្ថម្ភសហគ្រាសនានា ដែលហានប្រឈមនឹងការសាកល្បងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ