កាសែតប្រចាំថ្ងៃ៖Khmer Times៖របត់សំខាន់សំរាប់វិស័យពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងវៀតណាម

កាសែតប្រចាំថ្ងៃ៖Khmer Times៖របត់សំខាន់សំរាប់វិស័យពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងវៀតណាម - ảnh 1
កាសែតប្រចាំថ្ងៃ៖Khmer Times

(VOV)_​កាសែត៖ Khmer Times ចេញផ្សាយថ្ងៃទី១៥ មិថុនា បានចុះផ្សាយ​បទសរ
សេរមួយ មានចំណងជើងថា៖ របត់សំខាន់សំរាប់វិស័យពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជានិង
វៀតណាម។ កាសែត Khmer Times បានដក់ស្រង់បទថ្លែង​មតិរបស់លោក Leng Rithy
 សមាជិកសម្ព័ន្ធសមាគមវិនិយោគិនវៀតណាមនៅ​កម្ពុជា ​និងជាដំណាងសម្ព័ន្ធក្រុម
ហ៊ុនកៅស៊ូវៀតណាម (VRG)នៅកម្ពុជា បាន​ចាត់ទុកថា៖ ដំណើរទស្សនកិច្ចនៅកម្ពុជា 
របស់ប្រធានរដ្ឋវៀតណាម លោកTran Dai Quang នឹងពង្រឹងទំនុកទុកចិត្ត និងការ
សន្យាខ្លាំងក្លាពីវិនិយោគិន អាជីវករ​វៀត​ណាមនៅកម្ពុជា តាមនោះ ចរន្តទុនវិនិយោគ
ពីវៀតណាមទៅកាន់កម្ពុជា​ នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នាំ
មកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ