កាសែតបរទេសបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កីឡាបាល់ទាត់វៀតណាម

(VOVWORLD) - នៅក្នុងអត្ថបទមួយចុះផ្សាយនាថ្ងៃទី ២៥ខែមករា  Fox Sports Asia បានវាយតម្លៃថា កីឡាបាល់ទាត់វៀតណាមមានការរីកចំរើនគួរឱ្យកត់សម្គាល់ ហើយបានសម្តែងនូវទំនុកចិត្តថា អនាគតរបស់កីឡាបាល់ទាត់ វៀតណាមនឹងទទួលបានភាពរុងរឿងជាមិនខាន ទោះបី ជា “កីឡាករផ្កាយមាស” ត្រូវបញ្ឈប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup 2019 ក៏ដោយ។  

អ្នកនិពន្ធអត្ថបទនេះ អ្នកកាសែត Gabriel Tan  បានសង្កត់ធ្ងន់ថា មានពាក្យពេជ្រជាច្រើនណាស់ ដើម្បីនិយាយអំពីក្រុមបាល់ទាត់វៀតណាម កាលមុនពេលក្រុមបាល់ទាត់និងគ្រូបង្វឹក Park Hang- Seo បានចូលរួមក្នុងការប្រកួត Asian Cup 2019 នេះ។ ក្រុមជម្រើសជាតិវៀតណាមមានភាពស្វាហាប់វីរភាពខ្លាំងណាស់ ក្នុងរយៈពេលបីសប្តាហ៍នៅក្នុងព្រឹត្តិការណ៍ Asian Cup 2019 ដែលប្រារព្ធឡើងនៅអារ៉ាប់អេមីរ៉ាតអារ៉ាប់រួម (UAE)។ យោងតាមអ្នកកាសែតរូបនេះ បញ្ចប់នូវដំណើរចូលរួមប្រកួតពោរពេញទៅដោយភាពរុងរឿងនិងមោទនភាពនៅ Asian Cup 2019 ក្រុមជម្រើសជាតិវៀតណាមបានបង្ហាញថា ខ្លួនសក្តិសមមានវត្តមាននៅឆាកកម្រិតទ្វីប ហើយនឹងក្លាយជាឈ្មោះ ដែលបានបានគេស្គាល់កាន់តែច្រើននាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ