កាសែតសិង្ហបុរី: វៀតណាមជាគំរូជោគជ័យមួយនៃការផ្លាស់ប្តូរនិងអភិវឌ្ឍន៍

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា កាសែត Business Times របស់សិង្ហបុរីបានចុះផ្សាយនូវអត្ថបទមួយមានចំណងជើងថា “វៀតណាមជាគំរូជោគជ័យមួយនៃការផ្លាស់ប្តូរនិងអភិវឌ្ឍន៍” ដែលបានវិភាគលើកិច្ចការ ត្រូវអនុវត្តន៍ដើម្បី យកឈ្នះលើវិស័យបច្ចេកវិទ្យា។ 

យោងតាមអត្ថបទនេះ រដ្ឋាភិបាលវៀតណាមបានទទួលស្គាល់នូវសក្តានុពលនិងអត្ថប្រយោជន៍នៃការវិនិយោគទៅលើបច្ចេកវិទ្យា ហើយបច្ចុប្បន្ននេះ កំពុងដើរឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកទេសឌីជីថលនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ត្រូវបានបង្កើតឡើងនៅកន្លែងជាច្រើន ដូចជាទីក្រុងហាណូយនិងទីក្រុងហូជីមិញ ខណៈពេលដែល អត្ថប្រយោជន៍នៃការបង្រៀនបច្ចេកវិទ្យាព័ត៌មានតាមសាលារៀនទទួលបានលទ្ធផលវិជ្ជមានជាជំហានដំបូង។

អត្ថបទនេះបានលើកឡើងថា សម្ព័ន្ធក្រុមហ៊ុនជាច្រើននឹងផ្ទេរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅកាន់វៀតណាមនិងវិនិយោគរយៈពេលវែង ដោយឃើញថា វៀតណាមមានសក្តានុពលអំពីបុគ្គលិកមានបច្ចេកវិទ្យាខ្ពស់។ ហើយវិនិយោគិន ជាច្រើនក៏បានផ្តោតលើការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្ម ជាពិសេសនៅក្នុងវិស័យសេវាអ៊ីនធឺណិតនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលមានសក្តានុពលដ៏ធំធេងសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ