កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - សារព័ត៌មានឡាវបានចុះផ្សាយព័ត៌មានជាច្រើនអំពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាមចំពោះរដ្ឋាភិបាលឡាវក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩។
កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ជំនួយឧបត្ថម្ភរបស់វៀតណាជួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

កាសែត Vientiane Times ចុះថ្ងៃទី ៦ ខេឧសភាបានចុះផ្សាយព័ត៏មានថា រដ្ឋាភិបាលវៀតណាមបានជួយឧបត្ថម្ភដល់អ្នកជំនាញ និងបុគ្គលិកសុខាភិបាលនូវថរិកា ក៏ដូចជាបរិក្ខាពេទ្យក្នុងតម្លៃរាប់ពាន់លានគីប ដើម្បីជួយឧបត្ថម្ភឡាវទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតដ៏កាចសាហាវនេះ។ កញ្ចប់ជំនួយជាទំនិញថ្មីបំផុតរបស់រដ្ឋាភិបាលវៀតណាម ទើបបានបញ្ជូនទៅកាន់ឡាវកាលពីថ្ងៃទី ៤ ខែឧសភាកន្លងទៅ ក្នុងបរិបទដែលឡាវត្រូវបិទប្រទេសទាំងមូលដោយសារជំងឺរាតត្បាតកូវីដ ១៩។

កាសែត Vientiane Times បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយដែលបានជួយឧបត្ថម្ភដល់ឡាវជាច្រើនដងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ការជួយឧបត្ថម្ភរបស់វៀតណាម បានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ ១៩ នៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ