កាសែតអង់គ្លេសព្យាករណ៍ថា៖ សេដ្ឋកិច្ចវៀតណាមស្ថិរភាពក្នុងដំណាក់ កាល ២០១៧-២០២១

(VOVWORLD) - ខុទ្ទកាល័យវិភាគព័ត៌មាន (EIU) នៃទស្សនាវដ្ដី Economist របស់ អង់គ្លេស នាថ្ងៃទី ៤ សីហា បានជូនដំណឹងថា៖ វៀតណាមនឹងរក្សាស្ថិរភាព សេដ្ឋកិច្ចក្នុងដំណាក់កាល ២០១៧-២០២១ ដោយមិនអើពើដល់បំរ៉ែបំរួលនៅក្នុង តំបន់និងលើពិភពលោក។ 
កាសែតអង់គ្លេសព្យាករណ៍ថា៖ សេដ្ឋកិច្ចវៀតណាមស្ថិរភាពក្នុងដំណាក់ កាល ២០១៧-២០២១ - ảnh 1

កាសែតអង់គ្លេសព្យាករណ៍ថា៖ សេដ្ឋកិច្ចវៀតណាមស្ថិរភាពក្នុងដំណាក់ កាល ២០១៧-២០២១

(VOVworld) – ខុទ្ទកាល័យវិភាគព័ត៌មាន (EIU) នៃទស្សនាវដ្ដី Economist របស់ អង់គ្លេស នាថ្ងៃទី ៤ សីហា បានជូនដំណឹងថា៖ វៀតណាមនឹងរក្សាស្ថិរភាព សេដ្ឋកិច្ចក្នុងដំណាក់កាល ២០១៧-២០២១ ដោយមិនអើពើដល់បំរ៉ែបំរួលនៅក្នុង តំបន់និងលើពិភពលោក។ តាម EIU សេដ្ឋកិច្ចវៀតណាមកំពុងដើរតាមទិសត្រឹម ត្រូវសំដៅធានាឲ្យបានកំណើននៅកំតរិត ៦,៣% ក្នុងឆ្នាំ ២០១៧ ទាំងមូល អាស្រ័យដោយគោលនយោបាយប្តូរផ្តាប់របស់រដ្ឋាភិបាល។ តាមការព្យារកណ៍ សេដ្ឋកិច្ចវៀតណាមនឹងទទួលកំណើនស្រាលនៅកំរិត ៦,៥% ក្នុងឆ្នាំ ២០១៨។ ក្នុងដំណាក់កាលនេះទាំងមូល កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍នឹង ទទួលបានពី ៦,២% ដល់ ៦,៣% រក្សាបានឋានៈជាខឿនសេដ្ឋកិច្ចមួយក្នុង ចំណោមខឿនសេដ្ឋកិច្ចមានកំណើនលឿនបំផុតក្នុងតំបន់។ កាសែតអង់គ្លេសនេះ សម្តែងសុទិដ្ឋិនិយមអំពីការអភិវឌ្ឍន៍លើវិស័យប្រើប្រាស់ឯកជន អាស្រ័យដោយ ប្រាក់បៀវត្សកើនយ៉ាងខ្លាំងនិងសមត្ថភាពទាក់ទងជាមួយឥណទានងាយស្រួល ថែមទៀត។ ក្រៅពីការអភិវឌ្ឍន៍របស់ទេសចរណ៍ ផ្នែកសេដ្ឋកិច្ចឯកជនក៏ត្រូវបាន បង្កលក្ខណៈអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ