កាសែតអាល្លឺម៉ង់កោតសរសើរស្មារតីសន្តិភាពនិងឯករាជ្យក្នុងចលនារំដោះប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី ២ ខែឧសភា កាសែតអាឡឺម៉ង់ Jungewelt បានចុះផ្សាយអត្ថបទ ក្នុងឱកាសវៀតណាមប្រារព្ធខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូង និងឯងភាពប្រទេសវៀតនាម ក្នុងនោះមានការបង្ហាញច្បាស់ពីស្មារតីសន្តិភាពនិងឯករាជ្យជាតិដែលនាំមកនូវជោគជ័យនៃចលនារំដោះប្រទេសវៀតណាមផងដែរ។
កាសែតអាល្លឺម៉ង់កោតសរសើរស្មារតីសន្តិភាពនិងឯករាជ្យក្នុងចលនារំដោះប្រទេសវៀតណាម - ảnh 1 ផ្ទាំងរូបភាពធំដែលមានពាក្យស្លោកថា“ អបអរសរទរខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងនិងឯកភាពប្រទេស” (រូបថត៖ TTXVN)

យោងតាមអត្ថបទនេះ វៀតណាមបានប្រារព្ធខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិដោយ ភាគច្រើនផ្អែកទៅលើតាមទំរង់ អនឡាញ ក្នុងបរិបទនៃការរីករាលដាលនៃ ជំងឺ COVID-19។

កាសែតនេះក៏បានបញ្ជាក់ថាវៀតណាមបានឆ្លងកាត់ការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ។ ដូច្នោះហើយប្រទេសវៀតណាមបានផលិតរថយន្តដោយ ខ្លួនឯងខណៈពេលដែលយុវជនវៀតណាមទទួលបានការបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងក្រុមហ៊ុន ដោយឡែកជំនាញខាងអភិវឌ្ឍផ្នែករឹងនិងផ្នែកទន់ សម្រាប់បច្ចេកវិទ្យាព័ត៌មាន ឬធ្វើការនៅ ក្នុងវិស័យវាយន្តភណ្ឌ និងស្បែកជើង ឬធ្វើឱ្យទូរស័ព្ទចល័ត និងឧបករណ៍អេឡិចត្រូនិច ផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ