កាសែតអាល្លឺម៉ង់មួយចំនួនជូនព័ត៌មានស្តីពី គណៈកម្មការពាណិជ្ជកម្មអន្ដរជាតិនៃ EP បានផ្តល់ភ្លើងខៀវដល់ EVFTA

(VOVWORLD) -  បន្ទាប់ពីគណៈកម្មការពាណិជ្ជកម្មអន្តរ ជាតិ (INTA) នៃសភាអឺរ៉ុប (EP) នៅរសៀលថ្ងៃទី ២១ ខែមករា បានឆ្លងកាត់អនុសាសន៍ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀត ណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA) រវាងសហភាពអឺរ៉ុបនិងវៀតណាម (EVIPA) នោះ កាសែតជាច្រើនរបស់អាល្លឺម៉ងបានចុះផ្សាយអត្ថបទភ្លាមៗ ស្តីអំពីព្រឹត្តិការណ៍នេះផងដែរ។

កាសែតអាល្លឺម៉ង់មួយចំនួនជូនព័ត៌មានស្តីពី គណៈកម្មការពាណិជ្ជកម្មអន្ដរជាតិនៃ EP បានផ្តល់ភ្លើងខៀវដល់ EVFTA - ảnh 1 វគ្គបោះឆ្នោតនៅ INTA (រូបថតៈ TTXVN)

ដោយចំណងជើងថា “EVFTA ជំនះឧបសគ្គទីមួយនៅ AP” កាសែត Focus របស់អាល្លឺ ម៉ងបានសរសេរថា បន្ទាប់ពីទទួលបានការគាំទ្រពី INTA ឥឡូវនេះ កិច្ចព្រមព្រៀងនេះ កំពុងទន្ទឹមរង់ចាំកិច្ចប្រជុំពេញអង្គរបស់ EP ប៉ុណ្ណោះ ដើម្បីកិច្ចព្រមព្រៀងនេះអាចចូលជាធរមានយ៉ាងឆាប់ៗ។ អត្ថបទក៏បានដកស្រង់សេចក្តីថ្លែងការណ៍របស់ INTA នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី ២១ មករា ដោយបានបញ្ជាក់ថា នេះត្រូវបានគេចាត់ទុក ថាជាកិច្ចព្រមព្រៀងដ៏ទូលំទូលាយនិងមានមហិច្ឆតាបំផុត ដែលសហភាពអឺរ៉ុបសម្រេចបានជាមួយប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងពេលជាមួយគ្នានោះ វិទ្យុអាល្លឺម៉ង់ (Deutschlandfunk) បានផ្សព្វផ្សាយថា  INTA បានអនុម័ត EVFTA ដោយសម្លេងគាំទ្រភាគច្រើន។ ហេតុដូច្នេះ ការ“បើកភ្លើងខៀវ” ដើម្បីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមិថុនាឆ្នាំ ២០១៩ នោះនឹងត្រូវផ្តល់សច្ចាប័ននៅក្នុង EP ខណៈពេលដែល រដ្ឋសភាវៀតណាមអាចនឹងអនុម័តលើកិច្ចព្រមព្រៀងនេះនៅខែឧសភាខាងមុខ។

គេហទំព័រសារព័ត៌មាន Topagrar របស់អាល្លឺម៉ងបានវាយតម្លៃថា ការគាំទ្ររបស់ INTA បានត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀត ណាម ដើម្បីកិច្ចព្រមព្រៀងនេះ បន្ទាប់ពីដំណើរការចរចាអស់រយៈពេល ៨ ឆ្នាំមក អាចចាប់ផ្តើមចូលជាធរមាន ដោយមានអនុម័តជាឯកឆ័ន្ទ នៅក្នុងសម័យប្រជុំពេញអង្គ EP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ